ព្រះត្រៃបិដក ភាគ ១១

សកិទា​គាមិ​ផល​ខ្លះ​ ​អនាគាមិផល​ខ្លះ​ ​អរហត្តផល​ខ្លះ​ ​បាន​ដែរ​ឬទេ​។​ ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​(​បើ​)​ ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​ជ្រាប​ច្បាស់​ហើយ​ ​ក៏អាច​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​ខ្លះ​ ​សកិទា​គាមិ​ផល​ខ្លះ​ ​អនាគាមិផល​ខ្លះ​ ​អរហត្តផល​ខ្លះ​បាន​។​ ​ព្រះ​អានន្ទ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​ជ្រាប​ច្បាស់​ហើយ​ ​អាច​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​ខ្លះ​ ​សកិទា​គាមិ​ផល​ខ្លះ​ ​អនាគាមិផល​ខ្លះ​ ​អរហត្តផល​ខ្លះ​ ​បាន​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​មាន​ឧបការៈ​ច្រើន​ ​ជា​ព្រះ​មាតុច្ឆា​នៃ​ព្រះមានព្រះភាគ​ ​ព្រះនាង​បាន​ទ្រាំទ្រ​ថែរក្សា​ ​ថ្វាយ​ទឹក​ក្សីរ​ ​កាល​ព្រះមាតា​ទ្រង់​ទិវង្គត​ទៅ​ ​ព្រះនាង​បាន​បំបៅ​ព្រះអង្គ​ ​(​តរៀងមក​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ឲ្យ​មាតុគ្រាម​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ទ្រង់​ជ្រាប​ច្បាស់​ហើយ​ផង​ចុះ​។​
 [​១៨០​]​ ​ព្រះសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​ទទួល​ប្រតិបត្តិ​តាម​ ​គរុ​ធម៌​ ​ទាំង៨បាន​ ​ឧបសម្បទា​នោះ​ ​ចូរ​សម្រេច​ដល់​ព្រះនាង​ចុះ​ ​(​ឯ​គរុ​ធម៌៨នោះ​)​ ​គឺ​ភិក្ខុនី​សូម្បី​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636805748148897003
ទៅកាន់ទំព័រ៖