ព្រះត្រៃបិដក ភាគ ១១

ឧបសម្បទា​បាន​មួយ​រយ​វស្សា​ហើយ​ ​ក៏​ត្រូវតែ​ថ្វាយបង្គំ​ ​ក្រោក​ទទួល​ ​ធ្វើ​អញ្ជលី​កម្ម​ ​សាមីចិកម្ម​ ​ចំពោះ​ភិក្ខុ​ ​ដែល​ទើបនឹងបាន​ឧបសម្បទា​ក្នុង​ថ្ងៃ​នោះ​ ​ធម៌​នេះ​ ​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​បូជា​ ​កុំ​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត១​ ​ភិក្ខុនី​មិន​ត្រូវ​នៅចាំ​វស្សា​ ​ក្នុង​អាវាស​ដែល​គ្មាន​ភិក្ខុ​ឡើយ​ ​ធម៌​នេះ​ ​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់ជីវិត១​ ​ភិក្ខុនី​ត្រូវ​ប្រាថ្នា​ធម៌​ពីរ​ប្រការ​ ​គឺ​សួរ​ឧបោសថ​ ​ចូល​ទៅ​ស្តាប់​ឱវាទ​ ​អំពីសំណាក់​ភិក្ខុសង្ឃ​រាល់​កន្លះ​ខែ​ ​ធម៌​នេះ​ ​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​បូជា​ ​កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់ជីវិត១​ ​ភិក្ខុនី​ ​នៅចាំ​វស្សា​រួចហើយ​ ​ត្រូវ​បវារណា​ ​ក្នុង​សំណាក់​សង្ឃ​ទាំង២ពួក​ ​ដោយស្ថាន​ទាំង៣​ ​គឺ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​ ​ធម៌​នេះ​ ​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត១​ ​ភិក្ខុនី​ត្រូវ​គរុកាបត្តិ​ហើយ​ ​គប្បី​ប្រព្រឹត្ត​បក្ខ​មានត្ត​ ​ក្នុង​សំណាក់​សង្ឃ​ទាំង២ពួក​ ​ធម៌​នេះ​ ​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត១​ ​ភិក្ខុនី​ ​ត្រូវ​ជួយ​ស្វែងរក​ឧបសម្បទា​ ​ក្នុង​សំណាក់​សង្ឃ​ទាំង២ពួក​ ​ដល់​សិក្ខមានា​ ​ដែល​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌​ទាំង៦ប្រការ​គ្រប់២ឆ្នាំ​ហើយ​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636805748408111830
ទៅកាន់ទំព័រ៖