ព្រះត្រៃបិដក ភាគ ១១

ធម៌​នេះ​ ​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់ជីវិត១​ ​ភិក្ខុនី​មិន​ត្រូវ​ជេរ​ ​មិន​ត្រូវ​ប្រទេច​ភិក្ខុ​ ​ដោយ​បរិយាយ​ណាមួយ​ឡើយ​ ​ធម៌​នេះ​ ​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់ជីវិត១​ ​តាំងពី​ថ្ងៃ​ ​(​ដែល​បាន​ឧបសម្បទា​នេះ​ទៅ​)​ ​ភិក្ខុនី​ ​ត្រូវតែ​ស្តាប់​បង្គាប់​ភិក្ខុ​ ​ឯ​ភិក្ខុ​ ​មិន​ត្រូវ​ស្តាប់​បង្គាប់​ភិក្ខុនី​វិញ​ទេ​ ​ធម៌​នេះ​ ​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់ជីវិត១​ ​ម្នាល​អានន្ទ​ ​បើ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​ទទួល​ប្រតិបត្តិ​តាម​ ​គរុ​ធម៌​ ​ទាំង៨នេះ​បាន​ ​ឧបសម្បទា​នោះ​ ​ចូរ​សម្រេច​ដល់​ព្រះនាង​ចុះ​។​
 [​១៨១​]​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​រៀន​គរុ​ធម៌​ទាំង៨​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​(​ចាំស្ទាត់​ហើយ​)​ ​ក៏​ចូល​ទៅ​រក​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ថា​ ​បពិត្រ​ព្រះនាង​គោតមី​ ​បើ​ព្រះនាង​ទទួល​ប្រតិបត្តិ​តាម​គរុ​ធម៌​ទាំង៨បាន​ ​ឧបសម្បទា​នោះ​ ​ទើបបាន​សម្រេច​ដល់​ព្រះនាង​ ​(​ឯ​គរុ​ធម៌​ទាំង៨នោះ​គឺ​)​ ​ភិក្ខុនី​ ​សូម្បី​បាន​ឧបសម្បទា​មួយ​រយ​វស្សា​ហើយ​ ​ក៏​ត្រូវតែ​ថ្វាយបង្គំ​ ​ក្រោក​ទទួល​ ​ធ្វើ​អញ្ជលី​កម្ម​ ​សាមីចិកម្ម​ ​ចំពោះ​ភិក្ខុ​ ​ដែល​ទើបនឹង​បួស​ក្នុង​ថ្ងៃ​នោះ​ ​ធម៌​នេះ​ ​ភិក្ខុនី​ ​ត្រូវ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636805748692588101
ទៅកាន់ទំព័រ៖