ព្រះត្រៃបិដក ភាគ ១១

ខ្ញុំ​ព្រះអង្គ​នឹង​គ្រប់គ្រង​ភិក្ខុសង្ឃ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ទេវទត្ត​ ​អម្បាលយ៉ាង​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​ម្តេច​ ​តថាគត​មិន​ប្រគល់​ភិក្ខុសង្ឃ​ឲ្យ​ ​ចំណង់បើ​អ្នក​ ​ជា​មនុស្ស​ជួជាតិ​ ​អាក្រក់​ ​ជា​មនុស្ស​បរិភោគ​ចតុប្បច្ច័យ​ ​ដែល​កើតអំពី​អនេសនៈ​ ​ដូចជា​ដុំ​ទឹកមាត់​ ​តថាគត​ ​នឹង​ប្រគល់ឲ្យ​ដូចម្តេច​បាន​។​ ​លំដាប់នោះ​ ​ទេវទត្ត​មាន​សេចក្តី​ក្រោធ​ ​អាក់អន់​ចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ធ្វើ​អញ​ឲ្យ​អាប់មុខ​ ​ក្នុង​កណ្តាល​បរិសទ្យ​ ​ព្រមទាំង​ស្តេច​ ​ដោយ​ពាក្យ​ថា​ ​(​ទេវទត្ត​នេះ​)​ ​បរិភោគ​ចតុប្បច្ច័យ​ ​ដែល​កើតអំពី​អនេសនៈ​ ​ដូចជា​ដុំ​ទឹកមាត់​ ​ហើយ​បែរ​ទៅលើ​ក​តំ​កើង​សារីបុត្ត​ ​និង​មោគ្គល្លាន​វិញ​ ​ហើយក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​ ​នេះ​ជា​គំ​នុំ​ដម្បូង​ ​របស់​ទេវទត្ត​ ​ចំពោះ​ព្រះមានព្រះភាគ​។​
 [​២៦​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ត្រូវ​សង្ឃ​ធ្វើ​បកាសនីយ​កម្ម​ ​ដល់​ទេវទត្ត​ ​ក្នុង​នគររាជ​គ្រឹះ​ ​(​ដ្បិត​)​ ​កាលពីដើម​ ​ទេវទត្ត​មាន​ប្រក្រតី​ផ្សេង​ ​ឥឡូវនេះ​ ​មាន​ប្រក្រតី​ផ្សេង​ ​ទេវទត្ត​ធ្វើអំពើ​ណា​ដោយ​កាយ​ ​វាចា​ ​អំពើនោះ​ ​នាំ​គាត់​ឲ្យ​លែង​បានឃើញ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ហើយ​ ​ទេវទត្ត​ ​ត្រូវ​គេ​ឃើញ​ដោយ​កម្ម​នោះ​តែ​ម្យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បកាសនីយ​កម្ម​ ​សង្ឃ​គប្បី​ធ្វើ​យ៉ាងនេះ​។​ ​គប្បី​ឲ្យ​ភិក្ខុ​ដែល​ឈ្លាស​ ​ប្រតិពល​ ​ប្រកាស​សង្ឃ​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636805096097661806
ទៅកាន់ទំព័រ៖