ព្រះត្រៃបិដក ភាគ ១១

ត្រូវ​ជេរ​ ​មិន​ត្រូវ​ប្រទេច​ភិក្ខុ​ ​ដោយ​បរិយាយ​ណាមួយ​ឡើយ​ ​ធម៌​នេះ​ ​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត១​ ​តាំងពី​ថ្ងៃ​ ​(​ដែល​បាន​ឧបសម្បទា​នេះ​ទៅ​)​ ​ភិក្ខុនី​ត្រូវ​ស្តាប់​បង្គាប់​ភិក្ខុ​ ​ឯ​ភិក្ខុ​ ​មិន​ត្រូវ​ស្តាប់​បង្គាប់​ភិក្ខុនី​វិញ​ទេ​ ​ធម៌​នេះ​ ​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត១​ ​បពិត្រ​ព្រះនាង​គោតមី​ ​បើ​ព្រះនាង​ទទួល​ប្រព្រឹត្តិ​គរុ​ធម៌​ ​ទាំង៨នេះ​បាន​ ​ឧបសម្បទា​នោះ​ ​នឹង​សម្រេច​ដល់​ព្រះនាង​មិនខាន​។​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ឆ្លើយតប​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ស្ត្រី​ ​ឬ​បុរស​នៅ​ក្រមុំ​កំឡោះ​ ​តែង​ចូលចិត្ត​ស្អិតស្អាង​ខ្លួន​ ​សិតសក់​ស្អាត​ហើយ​ ​បាន​កម្រងផ្កា​ឧប្បល​ក្តី​ ​ផ្កាម្លិះ​ក្តី​ ​ផ្កា​ដែល​មាន​ក្លិនក្រអូប​ណាស់​ក្តី​ ​ហើយ​ទទួលយក​ដោយដៃ​ទាំងពីរ​ ​តម្កល់ទុក​លើ​អវយវៈ​ដ៏​ឧត្តម​ ​គឺ​ត្បូង​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ខ្ញុំ​នឹង​ទទួល​ប្រតិបត្តិ​តាម​គរុ​ធម៌​ទាំង៨នេះ​ ​(​ដោយ​សេចក្តី​ពេញចិត្ត​)​ ​ហើយ​មិន​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត​ ​ដូច្នោះ​ដែរ​។​
 [​១៨២​]​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636805749213187877
ទៅកាន់ទំព័រ៖