ព្រះត្រៃបិដក ភាគ ១១
ម្នាលអានន្ទ ប្រៀបដូចជារោគជាតិ ឈ្មោះសេតដ្ឋិកា (ក្រារ) ធ្លាក់ចុះក្នុងស្រែស្រូវណា ដែលកំពុងតែលូតលាស់ល្អ ស្រែស្រូវនោះ មិនបានតាំងនៅយូរអង្វែង ដោយប្រការដូច្នេះ ម្នាលអានន្ទ មាតុគ្រាម បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ គឺព្រហ្មចារ្យណា ព្រហ្មចារ្យនោះ មិនបានតាំងនៅយូរអង្វែងទេ ម្នាលអានន្ទ ប្រៀបដូចរោគជាតិ ឈ្មោះមញ្ជេដ្ឋិកា (ដង្កូវក្រារ) ធ្លាក់ចុះក្នុងច្បារអំពៅណា ដែលកំពុងតែលូតលាស់ល្អ ច្បារអំពៅនោះ មិនបានតាំងនៅអង្វែង ដោយប្រការដូច្នេះ ម្នាលអានន្ទ គរុធម៌៨ប្រការ ដែលតថាគតបានបញ្ញត្តហើយ ចំពោះភិក្ខុនីជាតម្បូង ដើម្បីមិនឲ្យ (ភិក្ខុនី) ប្រព្រឹត្តកន្លង ដរាបដល់អស់ជីវិត ម្នាលអានន្ទ ប្រៀបដូចជាបុរស ប្រញាប់លើកទំនប់ទប់ទឹកស្រះដ៏ធំ ដើម្បីនឹងទប់ទឹកមិនឲ្យហូរចេញទៅជាដរាប។
ចប់ គរុធម៌ ទាំង៨ របស់ពួកភិក្ខុនី។
ID: 636805749769319686
ទៅកាន់ទំព័រ៖