ព្រះត្រៃបិដក ភាគ ១១

ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​គរុ​ធម៌​ទាំង៨យ៉ាង​ ​ដែល​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​បាន​ទទួល​ហើយ​ ​ដោយ​ចំណែក​ណា​ ​ចំណែក​នោះ​ឯង​ ​ជា​ឧបសម្បទា​របស់​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​នោះ​។​
 [​១៨៥​]​ ​គ្រានោះ​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​អានន្ទ​មាន​អាយុ​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​លុះ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន​ ​ខ្ញុំម្ចាស់​តែម្នាក់ឯង​ ​នឹង​សូមពរ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំម្ចាស់​សូម​អង្វរ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ការថ្វាយបង្គំ​ ​ការ​ក្រោក​ទទួល​ ​ការ​ធ្វើ​អញ្ជលី​ ​និង​សាមីចិកម្ម​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ដល់​ពួក​ភិក្ខុនី​ផង​ ​តាមលំដាប់​វស្សា​ចាស់​ខ្ចី​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ចំពោះ​ព្រះមានព្រះភាគ​ ​រួច​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​ពោល​ ​(​នឹង​ខ្ញុំ​ព្រះអង្គ​)​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន​ ​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636805751972015673
ទៅកាន់ទំព័រ៖