ព្រះត្រៃបិដក ភាគ ១១

ខ្ញុំម្ចាស់​តែម្នាក់ឯង​ ​នឹង​សូមពរ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំម្ចាស់​សូម​អង្វរ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ ​នូវ​ការថ្វាយបង្គំ​ ​ការ​ក្រោក​ទទួល​ ​ការ​ធ្វើ​អញ្ជលី​ ​និង​សាមីចិកម្ម​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ដល់​ពួក​ភិក្ខុនី​ផង​ ​តាមលំដាប់​វស្សា​ចាស់​ខ្ចី​។​ ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ការ​សូម​នេះ​ ​មិនមែន​ជាហេតុ​ ​ជា​បច្ច័យ​ទេ​ ​ត្រង់​ពាក្យ​ដែល​ថា​ ​ឲ្យ​តថាគត​អនុញ្ញាត​ ​នូវ​ការថ្វាយបង្គំ​ ​ការ​ក្រោក​ទទួល​ ​ការ​ធ្វើ​អញ្ជលី​ ​និង​សាមីចិកម្ម​ ​ដល់​មាតុគ្រាម​ ​(​នោះ​)​ ​ម្នាល​អានន្ទ​ ​អម្បាលដូច​ជាពួក​តិរ្ថិយ​ដទៃ​អស់នេះ​ ​ដែល​ជា​អ្នកពោល​ធម៌​អាក្រក់​ ​ម្តេច​គង់តែ​មិន​ធ្វើ​នូវ​ការថ្វាយបង្គំ​ ​ការ​ក្រោក​ទទួល​ ​ការ​ធ្វើ​អញ្ជលី​ ​និង​សាមីចិកម្ម​ ​ចំពោះ​មាតុគ្រាម​ដែរ​ ​ចំណង់បើ​តថាគត​ ​នឹង​អនុញ្ញាត​ ​នូវ​ការថ្វាយបង្គំ​ ​ការ​ក្រោក​ទទួល​ ​ការ​ធ្វើ​អញ្ជលី​ ​និង​សាមីចិកម្ម​ ​ដល់​មាតុគ្រាម​ ​ដូចម្តេច​បាន​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ ​នូវ​ការថ្វាយបង្គំ​ ​ការ​ក្រោក​ទទួល​ ​ការ​ធ្វើ​អញ្ជលី​ ​និង​សាមីចិកម្ម​ ​ចំពោះ​មាតុគ្រាម​ឡើយ​ ​ភិក្ខុ​ណា​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៨៦​]​ ​គ្រានោះ​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ ​រួច​គង់​ក្នុង​ទី​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636805752245901339
ទៅកាន់ទំព័រ៖