ព្រះត្រៃបិដក ភាគ ១១

ដ៏​សមគួរ​។​ ​លុះ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សិក្ខាបទ​ទាំងឡាយ​ណា​ ​ជា​របស់​ពួក​ភិក្ខុនី​ ​ដែល​ទួទៅ​ដល់​ពួក​ភិក្ខុ​ផង​ ​តើ​ខ្ញុំម្ចាស់​នឹង​ប្រតិបត្តិ​ក្នុង​សិក្ខាបទ​ទាំងនោះ​ដូចម្តេច​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រះនាង​គោតមី​ ​សិក្ខាបទ​ទាំងឡាយ​ណា​ ​ជា​របស់​ពួក​ភិក្ខុនី​ ​ដែល​ទួទៅ​ដល់​ពួក​ភិក្ខុ​ផង​ ​ពួក​ភិក្ខុ​សិក្សា​យ៉ាងណា​ ​ពួក​ភិក្ខុនី​ ​ក៏​ត្រូវ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងនោះ​ ​យ៉ាងនោះ​ដែរ​។​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​ក្រាបបង្គំទូល​សួរ​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយវិញទៀត​ ​សិក្ខាបទ​ទាំងឡាយ​ណា​ ​សម្រាប់​ពួក​ភិក្ខុនី​ ​មិន​ទួទៅ​ដល់​ពួក​ភិក្ខុ​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំម្ចាស់​នឹង​ប្រតិបត្តិ​ក្នុង​សិក្ខាបទ​ទាំងនោះ​ដូចម្តេច​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រះនាង​គោតមី​ ​សិក្ខាបទ​ទាំងឡាយ​ណា​ ​សម្រាប់​ភិក្ខុនី​ ​មិន​ទួទៅ​ដល់​ពួក​ភិក្ខុ​ផង​ ​ពួក​ភិក្ខុនី​ត្រូវ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ដូច​តថាគត​បាន​បញ្ញត្តទុក​មក​ហើយ​ចុះ​។​
 [​១៨៧​]​ ​គ្រានោះ​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ចំពោះ​ព្រះ​មាន
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636805752554428986
ទៅកាន់ទំព័រ៖