ព្រះត្រៃបិដក ភាគ ១១

ព្រះ​ភាគ​ ​រួច​គង់​ក្នុង​ទីសម​គួរ​។​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​លុះ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​សូម​អង្វរ​ ​ខ្ញុំ​ព្រះអង្គ​តែម្នាក់ឯង​ ​ចៀសចេញ​អំពី​ពួក​ ​(​ហើយ​ទៅ​នៅក្នុង​ទីស្ងាត់​)​ ​មិន​មាន​សេចក្តី​ប្រមាទ​ ​មានតែ​សេចក្តី​ព្យាយាម​កម្តៅ​កិលេស​ ​(​ឲ្យ​រីងស្ងួត​)​ ​មានចិត្ត​បញ្ជូន​ទៅ​ក្នុង​កម្មដ្ឋាន​ ​ព្រោះ​ស្តាប់ធម៌​ណា​របស់​ព្រះមានព្រះភាគ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​ធម៌​ ​(​នោះ​)​ ​ដោយសង្ខេប​ ​(​ដល់​ខ្ញុំម្ចាស់​)​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រះនាង​គោតមី​ ​ព្រះនាង​គប្បី​ដឹង​នូវ​ធម៌​ទាំងឡាយ​ណា​ថា​ ​ធម៌​ទាំងនេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​ការ​ប្រកបដោយ​តម្រេក​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​ការប្រាសចាក​តម្រេក​ ​ប្រព្រឹត្តទៅ​ដើម្បី​ការ​ប្រកប​ក្នុង​វដ្តៈ​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​ការប្រាសចាក​ការ​ប្រកប​ក្នុង​វដ្តៈ​ ​ប្រព្រឹត្តទៅ​ដើម្បី​ការ​សន្សំ​កិលេស​វដ្តៈ​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​ប្រាសចាក​ការ​សន្សំ​កិលេស​វដ្តៈ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ប្រាថ្នា​ច្រើន​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ប្រាថ្នា​តិច​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​មិន​សន្តោស​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​សន្តោស​ ​ប្រព្រឹត្តទៅ​ដើម្បី​ការ​ច្រឡូកច្រឡំ​ដោយ​ពួក​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​ការ​ស្ងប់ស្ងាត់​ចាក​ពួក​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ខ្ជិលច្រអូស​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​ប្រារព្ធ​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636805752851625984
ទៅកាន់ទំព័រ៖