ព្រះត្រៃបិដក ភាគ ១១
សេចក្តីព្យាយាម ប្រព្រឹត្តទៅដើម្បីឲ្យគេចិញ្ចឹមបានដោយក្រ មិនប្រព្រឹត្តទៅដើម្បីឲ្យគេចិញ្ចឹមបានដោយងាយ ម្នាលព្រះនាងគោតមី ព្រះនាងគប្បីចាំទុកដោយចំណែកមួយថា នេះមិនមែនជាធម៌ នេះមិនមែនជាវិន័យ នេះមិនមែនជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាទេ ម្នាលព្រះនាងគោតមី មួយវិញទៀត ព្រះនាងគប្បីដឹងនូវធម៌ណា ថា ធម៌ទាំងនេះ ប្រព្រឹត្តទៅដើម្បីការប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីការប្រកបដោយតម្រេក ប្រព្រឹត្តទៅដើម្បីការប្រាសចាកការប្រកបក្នុងវដ្តៈ មិនប្រព្រឹត្តទៅដើម្បីការប្រកបក្នុងវដ្តៈ ប្រព្រឹត្តទៅដើម្បីការមិនសន្សំកិលេសវដ្តៈ មិនប្រព្រឹត្តទៅដើម្បីការសន្សំកិលេសវដ្តៈ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច មិនប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាច្រើន ប្រព្រឹត្តទៅដើម្បីសេចក្តីសន្តោស មិនប្រព្រឹត្តទៅដើម្បីសេចក្តីមិនសន្តោស ប្រព្រឹត្តទៅដើម្បីការស្ងប់ស្ងាត់ចាកពួក មិនប្រព្រឹត្តទៅដើម្បីការច្រឡូកច្រឡំដោយពួក ប្រព្រឹត្តទៅដើម្បីការប្រារព្ធសេចក្តីព្យាយាម មិនប្រព្រឹត្តទៅដើម្បីសេចក្តីខ្ជិលច្រអូស ប្រព្រឹត្តទៅដើម្បីឲ្យគេចិញ្ចឹមបានដោយងាយ មិនប្រព្រឹត្តទៅដើម្បីឲ្យគេចិញ្ចឹមបានដោយក្រ ម្នាលព្រះនាងគោតមី ព្រះនាងគប្បីចាំទុក ដោយចំណែកមួយថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តាហើយ។
ID: 636805753102140313
ទៅកាន់ទំព័រ៖