ព្រះត្រៃបិដក ភាគ ១១
ឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើបកាសនីយកម្ម ដល់ទេវទត្ត ក្នុងនគររាជគ្រឹះ (ដ្បិត) ពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយកម្មនោះតែម្យ៉ាង។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃធ្វើបកាសនីយកម្ម ដល់ទេវទត្ត ក្នុងនគររាជគ្រឹះ (ដ្បិត) ពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយកម្មនោះតែម្យ៉ាង។ ការធ្វើបកាសនីយកម្ម ដល់ទេវទត្ត ក្នុងនគររាជគ្រឹះថា កាលពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយកម្មនោះតែម្យ៉ាង ដូច្នេះ គួរដល់លោកមានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា
ID: 636805096347396090
ទៅកាន់ទំព័រ៖