ព្រះត្រៃបិដក ភាគ ១១

ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​សម្តែង​បាតិមោក្ខ​ ​ដល់​ភិក្ខុនី​ផងគ្នា​ចុះ​។​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនបាន​ដឹង​ថា​ ​ភិក្ខុនី​ត្រូវ​សម្តែង​បាតិមោក្ខ​យ៉ាងនេះ​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ប្រាប់​ដល់​ភិក្ខុនី​ថា​ ​នាង​ទាំងឡាយ​ត្រូវ​សម្តែង​បាតិមោក្ខ​យ៉ាងនេះ​។​
 [​១៩០​]​ ​ក្នុង​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនបាន​សម្តែង​អាបត្តិ​ចេញ​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិនមែន​មិន​ត្រូវ​សម្តែង​អាបត្តិ​ចេញ​ទេ​ ​ភិក្ខុនី​ណា​មិន​សម្តែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនបាន​ដឹង​ថា​ ​ភិក្ខុនី​ត្រូវ​សម្តែង​អាបត្តិ​យ៉ាងនេះ​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ​ប្រាប់​ដល់​ភិក្ខុនី​ថា​ ​នាង​ទាំងឡាយ​ត្រូវ​សម្តែង​អាបត្តិ​យ៉ាងនេះ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អ្នកណា​ហ្ន៎​ ​គួរ​នឹង​ទទួល​អាបត្តិ​ ​របស់​ពួក​ភិក្ខុនី​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទទួល​អាបត្តិ​របស់​ភិក្ខុនី​។​ ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636805753825451684
ទៅកាន់ទំព័រ៖