ព្រះត្រៃបិដក ភាគ ១១
[១៩១] សម័យនោះ ភិក្ខុនីទាំងឡាយបានឃើញភិក្ខុ (កំពុងដើរ) ក្នុងច្រករហូតខ្លះ ក្នុងច្រកទាល់ខ្លះ ក្នុងផ្លូវបែកជាបីខ្លះ ក៏ដាក់បាត្រលើផែនដី ហើយធ្វើចីពរ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលី សម្តែងអាបត្តិ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងនេះ ជាភរិយារបស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ក្នុងវេលាយប់ប្រទូស្តគ្នា គឺរួមដំណេកជាមួយគ្នា ឥឡូវនេះ មកខមាទោសនឹងគ្នា។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលអាបត្តិរបស់ភិក្ខុនីទេ ភិក្ខុណាទទួល ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យតែភិក្ខុនីទទួលអាបត្តិរបស់ពួកភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយ មិនបានដឹងថា ភិក្ខុនីត្រូវទទួលអាបត្តិយ៉ាងនេះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់ដល់ភិក្ខុនីទាំងឡាយថា នាងទាំងឡាយ ត្រូវទទួលអាបត្តិយ៉ាងនេះ។
[១៩២] សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានធ្វើកម្ម (មានតជ្ជនីយកម្ម ជាដើម) ដល់ភិក្ខុនី។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
ID: 636805754134359352
ទៅកាន់ទំព័រ៖