ព្រះត្រៃបិដក ភាគ ១១
ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់ដល់ភិក្ខុនីទាំងឡាយថា នាងទាំងឡាយ ត្រូវធ្វើកម្មយ៉ាងនេះ។
[១៩៤] សម័យនោះឯង ភិក្ខុនីទាំងឡាយ បង្កហេតុ ឈ្លោះទាស់ទែង ជជែកគ្នាកណ្តាលជំនុំសង្ឃ ពោលចាក់ដោតគ្នាដោយលំពែង គឺមាត់ មិនមានអ្នកណាអាចរម្ងាប់នូវអធិករណ៍នោះបានឡើយ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរម្ងាប់អធិករណ៍របស់ពួកភិក្ខុនី។
[១៩៥] សម័យនោះឯង ភិក្ខុទាំងឡាយ តែងរម្ងាប់អធិករណ៍របស់ពួកភិក្ខុនី។ កាលបើភិក្ខុបានវិនិច្ឆ័យអធិករណ៍នោះហើយ ភិក្ខុនីទាំងឡាយ គួរដល់កម្មខ្លះ គួរដល់អាបត្តិខ្លះ។ ភិក្ខុនីទាំងឡាយ និយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ សូមលោកម្ចាស់ទាំងឡាយ មេត្តាធ្វើកម្មដល់ភិក្ខុនីចុះ សូមលោកម្ចាស់ទទួលអាបត្តិរបស់ភិក្ខុនីចុះ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តយ៉ាងនេះថា ភិក្ខុត្រូវរម្ងាប់អធិករណ៍របស់ពួកភិក្ខុនី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត
ID: 636805754997278709
ទៅកាន់ទំព័រ៖