ព្រះត្រៃបិដក ភាគ ១១

ឲ្យ​ភិក្ខុ​ ​លើក​កម្ម​របស់​ពួក​ភិក្ខុនី​ ​ហើយ​ប្រគល់ឲ្យ​ភិក្ខុនី​ ​ឲ្យ​ភិក្ខុនី​ធ្វើ​កម្ម​ដល់​ភិក្ខុនី​ផងគ្នា​ ​ឲ្យ​ភិក្ខុ​លើក​អាបត្តិ​របស់​ភិក្ខុនី​ ​ហើយ​ប្រគល់ឲ្យ​ភិក្ខុនី​ទទួល​អាបត្តិ​របស់​ភិក្ខុនី​ផងគ្នា​។​
 [​១៩៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ជា​សិស្សរបស់​ឧប្បល​វណ្ណា​ភិក្ខុនី​ ​ទៅតាម​ព្រះមានព្រះភាគ​ ​រៀន​វិន័យ​អស់៧ឆ្នាំ​។​ ​ភិក្ខុនី​នោះ​ច្រើន​ភ្លេចស្មារតី​ ​វិន័យ​ដែល​បាន​រៀន​មក​ហើយ​ ​ក៏​ចេះតែ​ភ្លេច​ទៅវិញ​។​ ​ភិក្ខុនី​នោះ​ ​ឮដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មានបំណង​នឹង​ស្តេច​ទៅកាន់​នគរ​សាវត្ថី​។​ ​លំដាប់នោះ​ ​ភិក្ខុនី​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​នេះ​ ​បាន​ទៅតាម​ព្រះមានព្រះភាគ​ ​រៀន​វិន័យ​អស់៧ឆ្នាំ​ហើយ​ ​អាត្មាអញ​នេះ​ ​ជា​មនុស្ស​ភ្លេច​ច្រើន​ ​វិន័យ​ដែល​បាន​រៀន​ហើយ​ ​ចេះតែ​ភ្លេច​ទៅវិញ​ ​ធម្មតា​ ​មាតុគ្រាម​នឹង​ដើរតាម​ព្រះ​សាស្តា​អស់មួយជីវិត​ ​ក៏​លំបាក​ពេក​ណាស់​ ​បើ​ដូច្នោះ​ ​អាត្មាអញ​នឹង​ប្រតិបត្តិ​យ៉ាងណា​។​ ​លំដាប់នោះ​ ​ភិក្ខុនី​នោះ​ ​ប្រាប់​រឿង​នុ៎ះ​ ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ ​ដំណាលរឿង​នុ៎ះ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636805755306396389
ទៅកាន់ទំព័រ៖