ព្រះត្រៃបិដក ភាគ ១១
[២០៧] សម័យនោះឯង ភិក្ខុនីសង្ឃទាំងអស់ នាំគ្នាទៅទទួលឱវាទ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងនេះ ជាប្រពន្ធរបស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ឥឡូវនេះ ភិក្ខុទាំងនេះ នឹងត្រេកត្រអាល ជាមួយនឹងភិក្ខុនីទាំងនេះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីសង្ឃ មិនត្រូវទៅទទួលឱវាទ (ព្រមគ្នា) ទាំងអស់ទេ បើទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី បួន ឬប្រាំរូប ទៅទទួលឱវាទ (ម្តងៗបាន)។
[២០៨] សម័យនោះឯង ភិក្ខុនីបួនប្រាំរូប នាំគ្នាទៅទទួលឱវាទ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះទៀតថា ភិក្ខុនីទាំងនេះ ជាប្រពន្ធរបស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ឥឡូវនេះ ភិក្ខុទាំងនេះមកត្រេកត្រអាល ជាមួយនឹងភិក្ខុនីទាំងឡាយនេះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីបួនប្រាំរូប មិនត្រូវទៅទទួលឱវាទទេ បើទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីពីរ ឬបីរូប ទៅទទួលឱវាទ។ ភិក្ខុនីសង្ឃ ត្រូវចូលទៅរកភិក្ខុ
ID: 636805761124739179
ទៅកាន់ទំព័រ៖