ព្រះត្រៃបិដក ភាគ ១១
១រូប ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបថ្វាយបង្គំបាទា ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ ភិក្ខុនីសង្ឃ ថ្វាយបង្គំបាទានៃភិក្ខុសង្ឃផង សូមចូលមកទទួលយកឱវាទផង បពិត្រលោកម្ចាស់ ឮថាភិក្ខុនីសង្ឃ ត្រូវបានចូលមកទទួលយកឱវាទ។ ភិក្ខុនោះ គប្បីចូលទៅរកភិក្ខុអ្នកសម្តែងបាតិមោក្ខ ហើយពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ ភិក្ខុនីសង្ឃថ្វាយបង្គំបាទានៃភិក្ខុសង្ឃផង ចូលមកទទួលឱវាទផង បពិត្រលោកម្ចាស់ ឮថាភិក្ខុនីសង្ឃ ត្រូវបានចូលមកទទួលឱវាទ។ ភិក្ខុសម្តែងបាតិមោក្ខ គប្បីពោលថា មានភិក្ខុណាមួយ ដែលសង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទ ដល់ភិក្ខុដែរឬ។ បើមានភិក្ខុណាមួយ ដែលសង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី ត្រូវភិក្ខុអ្នកសម្តែងបាតិមោក្ខនិយាយថា ភិក្ខុឈ្មោះនេះ ដែលសង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី ភិក្ខុនីសង្ឃ ចូរចូលទៅរកភិក្ខុនោះចុះ។ បើមិនមានភិក្ខុណាមួយ ដែលសង្ឃសន្មតឲ្យជាអ្នកឲ្យឱវាទ ដល់ភិក្ខុនីទេ ត្រូវភិក្ខុអ្នកសម្តែងបាតិមោក្ខនិយាយថា លោកដ៏មានអាយុអង្គណា អាចទូន្មានភិក្ខុនីបាន។ បើភិក្ខុណាមួយអាចទូន្មានភិក្ខុនីបាន ទាំងភិក្ខុនោះ ក៏ប្រកបដោយអង្គ៨
ID: 636805761402215050
ទៅកាន់ទំព័រ៖