ព្រះត្រៃបិដក ភាគ ១១
ជាអ្នកដំណើរ យើងទទួលឲ្យឱវាទដូចម្តេចបាន។ ភិក្ខុនីទាំងឡាយពោលថា បពិត្រលោកម្ចាស់ សូមមេត្តាទទួលឲ្យឱវាទ ដ្បិតហេតុនេះ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា លើកលែងតែភិក្ខុល្ងង់ លើកលែងតែភិក្ខុឈឺចេញ ត្រូវឲ្យភិក្ខុក្រៅពីនេះទទួលឲ្យឱវាទបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលើកលែងភិក្ខុល្ងង់ លើកលែងភិក្ខុឈឺ និងភិក្ខុអ្នកដំណើរ ឲ្យភិក្ខុដែលក្រៅពីនេះ ទទួលឲ្យ
ឱវាទបាន។
[២១៣] សម័យនោះឯង មានភិក្ខុ១រូបជាអ្នកនៅក្នុងព្រៃ។ ភិក្ខុនីទាំងឡាយ ចូលទៅរកភិក្ខុនោះ ហើយនិយាយពាក្យនេះថា បពិត្រលោកម្ចាស់ សូមមេត្តាទទួលឲ្យឱវាទ។ ភិក្ខុនោះឆ្លើយថា ម្នាលនាង ដ្បិតយើងជាអ្នកនៅក្នុងព្រៃ យើងនឹងទទួលឲ្យឱវាទដូចម្តេចបាន។ ភិក្ខុនីទាំងឡាយនិយាយថា បពិត្រលោកម្ចាស់ សូមមេត្តាទទួលឲ្យឱវាទ ដ្បិតហេតុនេះ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តឲ្យលើកលែងតែភិក្ខុល្ងង់ លើកលែងតែភិក្ខុឈឺ និងលើកលែងតែភិក្ខុអ្នកដំណើរចេញ ឲ្យភិក្ខុក្រៅពីនេះទទួលឲ្យឱវាទបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
ID: 636805762372950573
ទៅកាន់ទំព័រ៖