ព្រះត្រៃបិដក ភាគ ១១
[២១៧] សម័យនោះឯង ភិក្ខុនីទាំងឡាយទ្រទ្រង់វត្ថពន្ធចង្កេះវែងៗ ចងរឹតឆ្អឹងជំនីរ ដោយវត្ថពន្ធចង្កេះនោះ
(១)។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកស្រីគ្រហស្ថអ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវទ្រទ្រង់វត្ថពន្ធចង្កេះវែងទេ ភិក្ខុនីណាទ្រទ្រង់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតវត្ថពន្ធចង្កេះល្មមព័ទ្ធតែ១ជុំបាន មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយវត្ថពន្ធចង្កេះនោះទេ ភិក្ខុនីណាចងរឹត ត្រូវអាបត្តិទុក្កដ។
[២១៨] សម័យនោះឯង ភិក្ខុនីទាំងឡាយ ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងដែលធ្វើអំពីបន្ទោះឫស្សី ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងស្បែក ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងសំពត់ស ចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់ស ចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់ស ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងសំពត់មានពណ៌ ចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់មានពណ៌ ចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់មានពណ៌ ចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់សូត្រ ចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់សូត្រ។ មនុស្សទាំងឡាយ ក៏ពោលទោស
(១) អដ្ឋកថាពន្យល់ថា ចងរឹងឆ្អឹងជំនីរឲ្យទន់ដោយវត្ថពន្ធចង្កេះ ហាក់ដូចជានាងទារិកា ជាគ្រហស្ថ រុំដោយសំពត់ចោមពុង គឺសំពត់បិទដោះ។
ID: 636805763185277035
ទៅកាន់ទំព័រ៖