ព្រះត្រៃបិដក ភាគ ១១

ព្រះ​សារីបុត្ត​ក្រាបបង្គំទូល​ថា​ ​ករុណា​ព្រះអង្គ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​ ​ចូរ​អ្នក​ប្រកាស​ ​(​ទោស​)​ ​ទេវទត្ត​ឲ្យ​ពិត​យ៉ាងនោះ​ចុះ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ថា​ ​ករុណា​ព្រះអង្គ​។​
 [​២៨​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​សន្មត​សារីបុត្ត​ ​ដើម្បីឲ្យ​ប្រកាស​ ​(​ទោស​)​ ​ទេវទត្ត​ ​ក្នុង​នគររាជ​គ្រឹះ​ថា​ ​ពីដើម​ ​ទេវទត្ត​ ​មាន​ប្រក្រតី​ផ្សេង​ ​ឥឡូវនេះ​ ​មាន​ប្រក្រតី​ផ្សេង​ ​ទេវទត្ត​ ​ធ្វើអំពើ​ណា​ដោយ​កាយ​ ​វាចា​ ​អំពើនោះ​ ​នាំ​គាត់​ឲ្យ​លែង​បានឃើញ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ហើយ​ ​ទេវទត្ត​ ​ត្រូវ​គេ​ឃើញ​ ​ដោយ​អំពើនោះ​តែ​ម្យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​សន្មត​យ៉ាងនេះ​។​ ​សង្ឃ​ត្រូវ​សូម​សារីបុត្ត​ជាដំបូង​សិន​។​ ​លុះ​សូម​រួចហើយ​ ​ត្រូវឲ្យ​ភិក្ខុ​ជា​អ្នក​ឈ្លាស​ ​ប្រតិពល​ ​ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ដើម្បីឲ្យ​ប្រកាស​ ​(​ទោស​)​ ​ទេវទត្ត​ ​ក្នុង​នគររាជ​គ្រឹះ​ថា​ ​(​ដ្បិត​)​ ​ពីដើម​ ​ទេវទត្ត​ ​មាន​ប្រក្រតី​ផ្សេង​ ​ឥឡូវនេះ​ ​មាន​ប្រក្រតី​ផ្សេង​ ​ទេវទត្ត​ ​ធ្វើអំពើ​ណា​ ​ដោយ​កាយ​ ​វាចា​ ​អំពើនោះ​ ​នាំ​គាត់​ឲ្យ​លែង​បានឃើញ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ហើយ​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636805096933799630
ទៅកាន់ទំព័រ៖