ព្រះត្រៃបិដក ភាគ ១១
[២២១] សម័យនោះឯង ពួកឆព្វគ្គិយាភិក្ខុនី ធ្វើនូវគំនូសខាងក្រោមមាត់
(១) ធ្វើគំនូសប្លែកៗត្រង់ថ្ពាល់ ក្រឡេកមើលតាមបង្អួច ឈរត្រង់ទ្វារ បង្ហាញកាយពាក់កណ្តាល ប្រើឲ្យគេលេងមហោស្រព បំបួសស្រីផ្កាមាស តាំងរោងសុរោ តាំងរោងលក់សាច់ បើករានផ្សារ ដំឡើងថ្លៃ (ទំនិញ) ប្រកបជំនួញ ឲ្យខ្ញុំប្រុសបំរើ ឲ្យខ្ញុំស្រីបម្រើ ឲ្យកូនឈ្នួលប្រុសបំរើ ឲ្យកូនឈ្នួលស្រីបំរើ ឲ្យសត្វតិរច្ឆានបំរើ លក់វត្ថុខ្ចី និងវត្ថុទុំ (តាំងរានផ្សារលក់ដូររបស់រាយរង) ទ្រទ្រង់កំរាលស្មាច់ដោយរោមចៀម។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវធ្វើគំនូសក្រោមមាត់ មិនត្រូវធ្វើគំនូសប្លែកៗត្រង់ថ្ពាល់ មិនត្រូវក្រឡេកមើលតាមបង្អួច មិនត្រូវឈរត្រង់មាត់ទ្វារ បង្ហាញកាយពាក់កណ្តាល មិនត្រូវប្រើគេឲ្យលេងមហោស្រព មិនត្រូវបំបួសស្រីផ្កាមាស មិនត្រូវតាំងរោងសុរោ មិនត្រូវតាំងរោងលក់សាច់ មិនត្រូវបើករានផ្សារ មិនត្រូវដំឡើងថ្លៃ (ទំនិញ) មិនត្រូវប្រកបជំនួញ មិនត្រូវឲ្យខ្ញុំប្រុសបំរើ
(១) អដ្ឋកថា ពន្យល់ថា ពួកភិក្ខុនីយកថ្នាំបន្តក់ភ្នែក ទៅធ្វើជាគំនូសខាងក្រោមមាត់ត្រង់កន្លែងណាដែលវៀចៗ ឬខូងៗ។
ID: 636805764374575059
ទៅកាន់ទំព័រ៖