ព្រះត្រៃបិដក ភាគ ១១

មិន​ត្រូវឲ្យ​ខ្ញុំស្រី​បម្រើ​ ​មិន​ត្រូវឲ្យ​កូនឈ្នួល​ប្រុស​បំរើ​ ​មិន​ត្រូវឲ្យ​កូនឈ្នួល​ស្រី​បំរើ​ ​មិន​ត្រូវឲ្យ​សត្វតិរច្ឆាន​បំរើ​ ​មិន​ត្រូវលក់​វត្ថុ​ខ្ចី​ ​និង​វត្ថុ​ទុំ​ ​(​តាំង​រាន​ផ្សារ​លក់ដូរ​របស់​រាយរង​)​ ​មិន​ត្រូវ​ទ្រទ្រង់​កំ​រាល​ស្មាច់​ដោយ​រោមចៀម​ទេ​ ​ភិក្ខុនី​ណា​ទ្រទ្រង់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២២២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​ទ្រទ្រង់​ចីវរ​ខៀវ​សុទ្ធ​ ​ទ្រទ្រង់​ចីវរ​លឿងខ្ចី​សុទ្ធ​ ​ទ្រទ្រង់​ចីវរ​ក្រហម​សុទ្ធ​ ​ទ្រទ្រង់​ចីវរ​ហង្សបាទ​សុទ្ធ​ ​ទ្រទ្រង់​ចីវរ​ខ្មៅ​សុទ្ធ​ ​ទ្រទ្រង់​ចីវរ​ក្រហមក្រមៅ​សុទ្ធ​ ​ទ្រទ្រង់​ចីវរ​លឿងទុំ​សុទ្ធ​ ​ទ្រទ្រង់​ចីវរ​មាន​ជាយ​មិនបាន​កាត់​ដាច់​ ​ទ្រទ្រង់​ចីវរ​មាន​ជាយ​វែង​ ​ទ្រទ្រង់​ចីវរ​មាន​ជាយ​វិចិត្រ​ដោយ​ផ្កាឈើ​ ​ទ្រទ្រង់​ចីវរ​មាន​ជាយ​វិចិត្រ​ដោយ​ផ្លែឈើ​ ​ទ្រទ្រង់​អាវបំពង់​វែង​ ​ទ្រទ្រង់​មួក​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូចជា​ពួក​ស្រី​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ខៀវ​សុទ្ធ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​លឿងខ្ចី​សុទ្ធ​ ​
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 636805764667011786
ទៅកាន់ទំព័រ៖