ព្រះត្រៃបិដក ភាគ ១១

មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ក្រហម​សុទ្ធ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ហង្សបាទ​សុទ្ធ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ខ្មៅ​សុទ្ធ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ក្រហមក្រមៅ​សុទ្ធ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​លឿងទុំ​សុទ្ធ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​មាន​ជាយ​មិនបាន​កាត់​ដាច់​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​មាន​ជាយ​វែង​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​មាន​ជាយ​វិចិត្រ​ដោយ​ផ្កាឈើ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​មាន​ជាយ​វិចិត្រ​ដោយ​ផ្លែឈើ​ ​មិន​ត្រូវ​ទ្រទ្រង់​អាវបំពង់​វែង​ ​មិន​ត្រូវ​ទ្រទ្រង់​មួក​ទេ​ ​ភិក្ខុនី​ណា​ទ្រទ្រង់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២២៣​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុនី១រូប​ ​កាលដែល​ទៀបនឹង​ធ្វើ​មរណកាល​ ​បាន​ផ្តាំ​យ៉ាងនេះ​ថា​ ​អំណឹះ​អំពីខ្ញុំ​ទៅ​ ​បរិក្ខារ​របស់ខ្ញុំ​ ​ចូរ​បាន​ទៅជា​របស់​សង្ឃ​ចុះ​។​ ​ភិក្ខុ​ ​និង​ភិក្ខុនី​ទាំងឡាយ​ ​ក្នុង​ទីនោះ​ ​ជជែកគ្នា​ថា​ ​បរិក្ខារ​នេះ​ត្រូវ​បាន​យើង​ ​បរិក្ខារ​នេះ​ ​ត្រូវ​បាន​យើង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុនី​ ​កាលដែល​ទៀបនឹង​ធ្វើ​មរណកាល​ ​បាន​ផ្តាំ​យ៉ាងនេះ​ថា​ ​អំណឹះ​អំពីខ្ញុំ​ទៅ​ ​បរិក្ខារ​របស់ខ្ញុំ​ ​ចូរ​បាន​ទៅជា​របស់​សង្ឃ​ចុះ​ ​ដូច្នេះ​ ​ភិក្ខុសង្ឃ​មិនជា​ឥស្សរៈ​ ​លើ​បរិក្ខារ​នោះ​ទេ​ ​បរិក្ខារ​នុ៎ះ​ ​ត្រូវ​បាន​ជា​របស់​ភិក្ខុនី​សង្ឃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សិក្ខមានា​។​បេ​។​ ​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636805764963958770
ទៅកាន់ទំព័រ៖