ព្រះត្រៃបិដក ភាគ ១១
ម្នាលភិក្ខុទាំងឡាយ បើសាមណេរី កាលដែលទៀបនឹងមរណកាល បានផ្តាំយ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅជារបស់សង្ឃចុះ យ៉ាងនេះ ភិក្ខុសង្ឃមិនជាធំ ក្នុងបរិក្ខារនោះទេ បរិក្ខារនុ៎ះ ត្រូវបានជារបស់ភិក្ខុនីសង្ឃ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ កាលដែលទៀបនឹងមរណកាលហើយ បានផ្តាំយ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅជារបស់សង្ឃចុះ យ៉ាងនេះ ភិក្ខុនីសង្ឃមិនជាធំ លើបរិក្ខារនោះទេ បរិក្ខារនុ៎ះ ត្រូវបានជារបស់ភិក្ខុសង្ឃ។ ម្នាលភិក្ខុទាំងឡាយ បើសាមណេរ។បេ។ ម្នាលភិក្ខុទាំងឡាយ បើឧបាសក។បេ។ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកា។បេ។ ម្នាលភិក្ខុទាំងឡាយ បើនរណាៗដទៃ កាលដែលទៀបនឹងមរណកាលហើយ បានផ្តាំយ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅជារបស់សង្ឃចុះ យ៉ាងនេះ ភិក្ខុនីសង្ឃមិនជាធំ លើបរិក្ខារនោះទេ បរិក្ខារនុ៎ះ ត្រូវបានជារបស់ភិក្ខុសង្ឃ។
[២២៤] សម័យនោះឯង មានស្ត្រីម្នាក់ ជាភរិយាចាស់របស់ស្តេចមល្លៈ ចូលមកបួសក្នុងសំណាក់ភិក្ខុនី។ ភិក្ខុនី (បួសថ្មី) នោះបានឃើញភិក្ខុ១រូប មានកម្លាំងថយ ដើរទៅតាមច្រក ប៉ះដោយចង្កួយស្មា ភិក្ខុនោះក៏ដួលចុះទៅ។ ភិក្ខុទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា
ID: 636805765266846094
ទៅកាន់ទំព័រ៖