ព្រះត្រៃបិដក ភាគ ១១
ទាំងឡាយ ចូលទៅគយគន់និមិត្ត របស់បុរសសោះ។ ភិក្ខុនីទាំងនោះ ក៏ប្រាប់រឿងនុ៎ះ ដល់ភិក្ខុទាំងឡាយ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវគយគន់មើលនិមិត្តរបស់បុរស ភិក្ខុនីណាចូលទៅគយគន់មើល ត្រូវអាបត្តិទុក្កដ។
[២២៨] សម័យនោះឯង មនុស្សទាំងឡាយឲ្យអាមិសៈ ដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុ ក៏ឲ្យអាមិសៈ (នោះ) ទៅពួកភិក្ខុនី។ មនុស្សទាំងឡាយនាំគ្នាពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើលោកម្ចាស់ទាំងនេះឲ្យ (អាមិសៈ) ដែលគេឲ្យសម្រាប់ឆាន់ខ្លួនឯង ទៅអ្នកឯទៀតទេ យើងទាំងឡាយមិនចេះឲ្យទានឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យ (អាមិសៈ) ដែលគេឲ្យសម្រាប់ឆាន់ ទៅអ្នកឯទៀតទេ
ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។
[២២៩] សម័យនោះឯង អាមិសៈរបស់ពួកភិក្ខុ ក៏សម្បូណ៌ច្រើនឡើង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
ID: 636805766465494653
ទៅកាន់ទំព័រ៖