ព្រះត្រៃបិដក ភាគ ១១
[២៣៦] សម័យនោះឯង ឆព្វគ្គិយាភិក្ខុនី ទ្រទ្រង់ខ្សែក្រវាត់សព្វកាល។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវប្រើខ្សែក្រវាត់សព្វកាលទេ ភិក្ខុនីណាប្រើ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែក្រវាត់ ដល់ភិក្ខុនីដែលមានរដូវ។
ចប់ ភាណវារៈ ទី២។
[២៣៧] សម័យនោះឯង ឧបសម្បន្នាភិក្ខុនីទាំងឡាយ គ្មាននិមិត្តខ្លះ មានហេតុគ្រាន់តែជានិមិត្តខ្លះ មិនមានឈាមរដូវខ្លះ មានឈាមរដូវជានិច្ចខ្លះ មានសំពត់ទ្រនាប់ជានិច្ចខ្លះ មានឈាមរដូវហូរខ្លះ ជាសិខរិណីខ្លះ ជាស្រីខ្ទើយខ្លះ មានរូបដូចប្រុសខ្លះ ទ្វារមគ្គ (ទាំង២) រលាយចូលគ្នាខ្លះ ជាឧភតោព្យញ្ជនកាខ្លះ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនី) សួរនូវអន្តរាយិកធម៌២៤ប្រការ ចំពោះស្ត្រីដែលមកសូមឧបសម្បទា។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុសួរភិក្ខុនី
ID: 636805767957970018
ទៅកាន់ទំព័រ៖