ព្រះត្រៃបិដក ភាគ ១១
យ៉ាងនេះថា នាងមិនមែនឥតនិមិត្តទេឬ នាងមិនមែនមានហេតុគ្រាន់តែជានិមិត្តទេឬ នាងមិនមែនមិនមានឈាមទេឬ នាងមិនមានឈាមជានិច្ចទេឬ នាងមិនមែនមានសំពត់ទ្រនាប់ជានិច្ចទេឬ នាងមិនមែនមានឈាមរដូវហូរជានិច្ចទេឬ នាងមិនមែនជាសិខរិណីទេឬ នាងមិនមែនជាស្រី្តខ្ទើយទេឬ នាងមិនមែនជាស្រ្តីមានរូបដូចប្រុសទេឬ នាងឥតមានទ្វារមគ្គរលាយចូលគ្នាទេឬ នាងមិនមែនជាឧភតោព្យញ្ជនកាទេឬ (ម្យ៉ាងទៀត) អាពាធយ៉ាងនេះ គឺ ឃ្លង់ ពក ស្រែង ស្រកីអណ្តែង ឆ្កួតជ្រូក នាងមានឬទេ នាងជាមនុស្សឬ នាងជាស្ត្រីឬ នាងជាអ្នកជាឬ នាងមិនមានជំពាក់បំណុលគេទេឬ នាងមិនមែនជាអ្នកបំរើព្រះរាជាទេឬ មាតាបិតា និងប្តី (របស់នាង) បានអនុញ្ញាតហើយឬ នាងមានអាយុគ្រប់២០ឆ្នាំហើយឬ នាងមានបាត្រ និងចីវរគ្រប់គ្រាន់ហើយឬ នាងឈ្មោះអ្វី បវត្តិនី (ឧបជ្ឈាយ៍) របស់នាងឈ្មោះអ្វី។
[២៣៨] សម័យនោះឯង ភិក្ខុទាំងឡាយសួរ អន្តរាយិកធម៌ ចំពោះពួកភិក្ខុនី។ ឧបសម្បទាបេក្ខាទាំងឡាយអៀនខ្មាស មានមុខឱនចុះ មិនអាចនឹងឆ្លើយប្រាប់បាន។ ពួកភិក្ខុក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត
ID: 636805768285358743
ទៅកាន់ទំព័រ៖