ព្រះត្រៃបិដក ភាគ ១១
[២៤០] ខ្លួនឯង គប្បីសន្មតខ្លួនឯងយ៉ាងណា។ ភិក្ខុនីដែលឆ្លាស ប្រតិពល ត្រូវប្រកាសសង្ឃថា បពិត្រព្រះនាងជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត) ឧបសម្បទាបេក្ខា (ជាសិស្ស) របស់នាងជាម្ចាស់ឈ្មោះនេះ។ បើកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំម្ចាស់គប្បីប្រៀនប្រដៅ ឧបសម្បទាបេក្ខាឈ្មោះនេះ។ ខ្លួនឯងគប្បីសន្មតខ្លួនឯងយ៉ាងនេះ។
[២៤១] ភិក្ខុនីដទៃគប្បីសន្មតភិក្ខុនីដទៃយ៉ាងណា។ ភិក្ខុនីដែលឆ្លាស ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះនាងជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ លោកម្ចាស់ឈ្មោះនេះ ជាឧបសម្បទាបេក្ខា របស់ភិក្ខុនីឈ្មោះនេះ។ បើកម្មមានកាលគួរដល់សង្ឃហើយ ភិក្ខុនីឈ្មោះនេះ គប្បីប្រៀនប្រដៅ ឧបសម្បទាបេក្ខាឈ្មោះនេះ។ ភិក្ខុនីដទៃ គប្បីសន្មតភិក្ខុនីដទៃ ដោយអាការយ៉ាងនេះ។
[២៤២] ភិក្ខុនីដែលសង្ឃសន្មតហើយនោះ គប្បីចូលទៅរកឧបសម្បទាបេក្ខា ហើយពោលយ៉ាងនេះថា នែនាងឈ្មោះនេះ នាងស្តាប់ហ្ន៏ កាលនេះជាកាលពិត ជាកាលមែនរបស់នាងហើយ របស់ណាដែលកើតហើយ ខ្ញុំសួររបស់នោះចំពោះនាងក្នុងកណ្តាលជំនុំសង្ឃ ហេតុដែលមាន នាងត្រូវនិយាយថាមាន ហេតុដែលមិនមាន នាងត្រូវនិយាយ
ID: 636805769540360525
ទៅកាន់ទំព័រ៖