ព្រះត្រៃបិដក ភាគ ១១
ថាមិនមាន នាងកុំរឹងខ្លួនឡើយ កុំអៀនខ្មាសឡើយ ខ្ញុំនឹងសួរនាងយ៉ាងនេះថា នាងមិនមែនឥតនិមិត្តទេឬ នាងមិនមែនមានហេតុគ្រាន់តែជានិមិត្តទេឬ នាងមិនមែនឥតឈាមទេឬ នាងមិនមានឈាមជានិច្ចទេឬ នាងមិនមែនមានសំពត់ទ្រនាប់ជានិច្ចទេឬ នាងមិនមែនមានឈាមរដូវហូរជានិច្ចទេឬ នាងមិនមែនជាសិខរិណីទេឬ នាងមិនមែនជាស្រី្តខ្ទើយទេឬ នាងមិនមែនមានរូបដូចប្រុសទេឬ នាងមិនមានទ្វារមគ្គរលាយចូលគ្នាទេឬ នាងមិនមែនជាឧភតោព្យញ្ជនកាទេឬ នាងមានអាពាធយ៉ាងនេះ គឺ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូកដែរឬ នាងជាមនុស្សឬ នាងជាស្ត្រីឬ នាងជាអ្នកជាឬ នាងជាស្ត្រីឥតចំពាក់បំណុលគេទេឬ នាងមិនមែនជាអ្នកបំរើព្រះរាជាទេឬ មាតាបិតា និងប្តី របស់នាង បានអនុញ្ញាតហើយឬ នាងមានអាយុគ្រប់២០ឆ្នាំហើយឬ នាងមានបាត្រ និងចីវរគ្រប់គ្រាន់ហើយឬ នាងឈ្មោះអ្វី បវត្តិនីរបស់នាងឈ្មោះអ្វី។ ភិក្ខុនីជាអ្នកប្រៀនប្រដៅ និងឧបសម្បទាបេក្ខា មកជាមួយគ្នា។បេ។ មិនគប្បីមកជាមួយគ្នាទេ។ ភិក្ខុនីជាអ្នកប្រៀនប្រដៅ គប្បីមកមុនបង្អស់ ហើយផ្តៀងសង្ឃឲ្យដឹងថា បពិត្រព្រះនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ដ្បិតនាងសិក្ខមានា ឈ្មោះនេះ ជាឧបសម្បទាបេក្ខារបស់នាងជាម្ចាស់ឈ្មោះនេះ ខ្ញុំម្ចាស់បានប្រៀនប្រដៅហើយ។ បើកម្មមានកាលគួរដល់សង្ឃហើយ ឧបសម្បទាបេក្ខាឈ្មោះនេះ
ID: 636805769793054979
ទៅកាន់ទំព័រ៖