ព្រះត្រៃបិដក ភាគ ១១

គប្បី​មក​។​ ​ភិក្ខុនី​អ្នក​ប្រៀនប្រដៅ​គប្បី​ពោល​ថា​ ​នាង​ចូរ​មក​។​ ​ត្រូវ​ភិក្ខុនី​អ្នក​ប្រៀនប្រដៅ​ឲ្យ​ឧបសម្បទា​បេ​ក្ខា​នោះ​ ​ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ឲ្យ​ថ្វាយបង្គំ​បាទា​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើយ​ ​ហើយ​ឲ្យ​សូម​ឧបសម្បទា​ថា​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​ខ្ញុំម្ចាស់​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​សូម​សង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ស្រោចស្រង់​ខ្ញុំ​ផង​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​ខ្ញុំម្ចាស់​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​អស់​វារៈ​ពីរ​ដង​ផង​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​សូម​សង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ស្រោចស្រង់​ខ្ញុំ​ផង​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​ខ្ញុំម្ចាស់​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​អស់​វារៈ​បីដង​ផង​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​សូម​សង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ស្រោចស្រង់​ខ្ញុំ​ផង​។​ ​ភិក្ខុនី​ដែល​ឆ្លាស​ ​ប្រតិពល​ ​គប្បី​ផ្តៀង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​នាង​ឈ្មោះ​នេះ​ ​ជា​ឧបសម្បទា​បេ​ក្ខា​ ​របស់​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​ខ្ញុំ​គួរ​សួរ​អន្តរាយិក​ធម៌​នឹង​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​។​ ​នែនាង​ឈ្មោះ​នេះ​ ​នាង​ស្តាប់​ហ្ន៏​ ​កាល​នេះ​ ​ជា​កាល​ពិត​ ​ជា​កាល​មែន​របស់​នាង​ហើយ​ ​ហេតុ​ណា​ដែល​កើត​ហើយ​ ​ខ្ញុំ​សួរ​ចំពោះ​ហេតុ​នោះ​ ​ហេតុ​ដែល​មាន​ ​នាង​គប្បី​ឆ្លើយ​ថា​មាន​ ​ហេតុ​ដែល​គ្មាន​ ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636805770054199915
ទៅកាន់ទំព័រ៖