ព្រះត្រៃបិដក ភាគ ១១

នាង​គប្បី​ឆ្លើយ​ថា​គ្មាន​ ​នាង​មិនមែន​ឥត​និមិត្ត​ទេ​ឬ​ ​នាង​មិនមែន​មានហេតុ​គ្រាន់តែ​ជា​និមិត្ត​ទេ​ឬ​។​បេ​។​ ​នាង​ឈ្មោះ​អ្វី​ ​បវត្តិ​នី​របស់​នាង​ឈ្មោះ​អ្វី​។​ ​ភិក្ខុនី​ ​ដែល​ឈ្លាស​ ​ប្រតិពល​ ​គប្បី​ផ្តៀង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​នាង​ឈ្មោះ​នេះ​នេះ​ ​ជា​ឧបសម្បទា​បេ​ក្ខារ​បស់​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​បរិសុទ្ធ​ចាក​អន្តរាយិក​ធម៌​ទាំងឡាយ​ហើយ​។​ ​បាត្រ​ ​និង​ចីវរ​របស់​នាង​នេះ​ ​មាន​គ្រប់គ្រាន់​ហើយ​។​ ​ឥឡូវ​ ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ ​មក​សូម​ឧបសម្បទា​នឹង​សង្ឃ​។​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គ​ប្បី​ញុំាង​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ ​ឲ្យបាន​ឧបសម្បទា​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​នាង​ឈ្មោះ​នេះ​នេះ​ ​ជា​ឧបសម្បទា​បេ​ក្ខា​ ​របស់​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​បរិសុទ្ធ​ចាក​អន្តរាយិក​ធម៌​ទាំងឡាយ​ហើយ​។​ ​បាត្រ​និង​ចីវរ​របស់​នាង​នេះ​ ​មាន​គ្រប់គ្រាន់​ហើយ​។​ ​ឥឡូវ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ ​មក​សូម​ឧបសម្បទា​នឹង​សង្ឃ​។​ ​ឥឡូវ​សង្ឃ​ញុំាង​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ឲ្យបាន​ឧបសម្បទា​។​ ​ឧបសម្បទា​ ​របស់​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ ​គួរ​ដល់
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636805770297563835
ទៅកាន់ទំព័រ៖