ព្រះត្រៃបិដក ភាគ ១១

នាង​ជា​ម្ចាស់​អង្គ​ណា​ ​នាង​ជា​ម្ចាស់​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​នាង​ជា​ម្ចាស់​អង្គ​ណា​ ​នាង​ជា​ម្ចាស់​អង្គ​នោះ​ ​គប្បី​ឆ្លើយ​មក​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​អស់​វារៈ​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​អស់​វារៈ​បីដង​ផង​ថា​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​នាង​ឈ្មោះ​នេះ​នេះ​ ​ជា​ឧបសម្បទា​បេ​ក្ខា​ ​របស់​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​បរិសុទ្ធ​ចាក​អន្តរាយិក​ធម៌​ទាំងឡាយ​ហើយ​។​ ​បាត្រ​និង​ចីវរ​របស់​នាង​នេះ​ ​មាន​គ្រប់គ្រាន់​ហើយ​។​ ​ឥឡូវ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ ​មក​សូម​ឧបសម្បទា​នឹង​សង្ឃ​។​ ​ឥឡូវ​សង្ឃ​ញុំាង​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​របស់​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ឲ្យបាន​ឧបសម្បទា​។​ ​ឧបសម្បទា​របស់​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ ​គួរ​ដល់​នាង​ជា​ម្ចាស់​អង្គ​ណា​ ​នាង​ជា​ម្ចាស់​អង្គ​នេះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​នាង​ជា​ម្ចាស់​អង្គ​ណា​ ​នាង​ជា​ម្ចាស់​អង្គ​នោះ​ ​គប្បី​ឆ្លើយ​មក​។​ ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ ​សង្ឃ​បាន​ឲ្យ​ឧបសម្បទា​ហើយ​។​ ​ការ​ឲ្យ​ឧបសម្បទា​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំម្ចាស់​សូម​ចាំទុក​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636805770727508426
ទៅកាន់ទំព័រ៖