ព្រះត្រៃបិដក ភាគ ១១
[២៤៣] ភិក្ខុនីអ្នកប្រៀនប្រដៅ គប្បីនាំយកឧបសម្បទាបេក្ខានោះ ចូលទៅរកភិក្ខុសង្ឃ ឲ្យធ្វើចីពរឆៀងស្មាម្ខាង ឲ្យក្រាបបង្គំបាទាភិក្ខុទាំងឡាយ ឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយឲ្យសូមឧបសម្បទា ក្នុងខណៈនោះថា បពិត្រលោកជាម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់ឈ្មោះនេះ ជាឧបសម្បទាបេក្ខា របស់នាងជាម្ចាស់ឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់មកសូមឧបសម្បទា នឹងភិក្ខុសង្ឃ (ម្តងទៀត) បពិត្រលោកម្ចាស់ទាំងឡាយ សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ហើយស្រោចស្រង់ខ្ញុំផង។ បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់ឈ្មោះនេះ ជាឧបសម្បទាបេក្ខារបស់នាងជាម្ចាស់ឈ្មោះនេះ បានឧបសម្បទាដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់មកសូមឧបសម្បទានឹងភិក្ខុសង្ឃ (ម្តងទៀត) អស់វារៈពីរដងផង បពិត្រលោកម្ចាស់ទាំងឡាយ សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ហើយស្រោចស្រង់ខ្ញុំផង។ បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់ឈ្មោះនេះ ជាឧបសម្បទាបេក្ខារបស់នាងជាម្ចាស់ឈ្មោះនេះ បានឧបសម្បទាដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ បពិត្រលោកជាម្ចាស់
ID: 636805771070698056
ទៅកាន់ទំព័រ៖