ព្រះត្រៃបិដក ភាគ ១១
ទាំងឡាយ ខ្ញុំម្ចាស់មកសូមឧបសម្បទានឹងភិក្ខុសង្ឃ (ម្តងទៀត) អស់វារៈបីដងផង បពិត្រលោកម្ចាស់ទាំងឡាយ សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់ខ្ញុំផង។
[២៤៤] ភិក្ខុដែលឆ្លាស ប្រតិពល គប្បីប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ឧបសម្បទាបេក្ខាឈ្មោះនេះនេះ ជាឧបសម្បទាបេក្ខា របស់ភិក្ខុនីឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឥឡូវឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី (ឧបជ្ឈាយ៍) មកសូមឧបសម្បទា នឹងសង្ឃ (ម្តងទៀត)។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីញុំាងឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី ឲ្យបានឧបសម្បទា។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបសម្បទាបេក្ខាឈ្មោះនេះនេះ ជាឧបសម្បទាបេក្ខា របស់ភិក្ខុនីឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឥឡូវឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី មកសូមឧបសម្បទានឹងសង្ឃ (ម្តងទៀត)។ សង្ឃញុំាងឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី ឲ្យបានឧបសម្បទា។ ឧបសម្បទា របស់ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី គួរដល់លោកដ៏មានអាយុអង្គណា
ID: 636805771359844594
ទៅកាន់ទំព័រ៖