ព្រះត្រៃបិដក ភាគ ១១

លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ឆ្លើយ​មក​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​អស់​វារៈ​ពី​ដង​ផង​។​បេ​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​អស់​វារៈ​បីដង​ផង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​នេះ​ ​ជា​ឧបសម្បទា​បេ​ក្ខា​ ​របស់​ភិក្ខុនី​ឈ្មោះ​នេះ​ ​បាន​ឧបសម្បទា​ ​ដោយ​ចំណែក​ម្ខាង​ហើយ​ ​បរិសុទ្ធ​ក្នុង​ភិក្ខុនី​សង្ឃ​ហើយ​ ​ឥឡូវ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​ភិក្ខុនី​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ ​មក​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​(​ម្តង​ទៀត​)​។​ ​សង្ឃ​ញុំាង​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​ភិក្ខុនី​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ ​ឲ្យបាន​ឧបសម្បទា​។​ ​ឧបសម្បទា​ ​របស់​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​ភិក្ខុនី​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ឆ្លើយ​មក​។​ ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​ភិក្ខុនី​ឈ្មោះ​នេះ​ ​ជា​បវត្តិ​នី​ ​សង្ឃ​បាន​ឲ្យ​ឧបសម្បទា​ហើយ​។​ ​កម្ម​នេះ​សមគួរ​ដល់​សង្ឃ​ហើយ​ ​ហេតុ​នោះ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំ​សេចក្តី​នេះ​ទុក​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636805771621069535
ទៅកាន់ទំព័រ៖