ព្រះត្រៃបិដក ភាគ ១១
[២៤៥] ឧបជ្ឈាយ៍ គប្បីវាស់ស្រមោល គប្បីប្រាប់ប្រមាណនៃរដូវ គប្បីប្រាប់ចំណែកថ្ងៃ គប្បីប្រាប់សង្គីតិ គប្បីប្រាប់ពួកភិក្ខុនីថា នាងទាំងឡាយ ចូរប្រាប់និស្ស័យ៣យ៉ាងផង ប្រាប់អករណីកិច្ច៨យ៉ាងផង ដល់ភិក្ខុនីថ្មីនេះ។
[២៤៦] សម័យនោះឯង ភិក្ខុនីទាំងឡាយរវល់រៀបចំអាសនៈ
(១) ក្នុងរោងភត្ត ធ្វើភត្តកាលឲ្យកន្លងហួសទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតលំដាប់ទីចាស់ខ្ចី ដល់ភិក្ខុនីទាំងឡាយ៨រូប និងទីសមគួរតាមដំណើរមុនក្រោយ ដល់ភិក្ខុនីទាំងឡាយក្រៅពីនោះ។
[២៤៧] សម័យនោះឯង ភិក្ខុនីទាំងឡាយដឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតលំដាប់ទីចាស់ខ្ចី ដល់ភិក្ខុនី៨រូប និងទីសម-គួរតាមដំណើរមុនក្រោយ ដល់ភិក្ខុនីទាំងឡាយក្រៅពីនោះ ដូច្នេះហើយ ក៏ឃាត់លំដាប់ទីចាស់ខ្ចីចំពោះភិក្ខុនី៨រូប ឃាត់នូវទីដ៏សមគួរតាមដំណើរមុនក្រោយ ចំពោះភិក្ខុនីទាំងឡាយក្រៅពីនោះគ្រប់កន្លែង។
(១) ក្នុងអដ្ឋកថា ប្រាប់សេចក្តីថា រវល់រៀបចំអាសនៈ ត្រូវប្រាប់ឲ្យភិក្ខុនីដទៃក្រោកចេញ ហើយឲ្យភិក្ខុនីឯទៀតអង្គុយ ត្រង់កន្លែងនោះយ៉ាងនេះ ទាល់តែហួសពេលឆាន់។
ID: 636805772095946696
ទៅកាន់ទំព័រ៖