ព្រះត្រៃបិដក ភាគ ១១
ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវលំដាប់ទីចាស់ខ្ចី ចំពោះភិក្ខុនី៨រូប និងទីតាមលំដាប់មុនក្រោយ ដល់ភិក្ខុនីទាំងឡាយក្រៅពីនោះ ក្នុងរោងឆាន់ កន្លែងដទៃទៀត ភិក្ខុនីមិនត្រូវឃាត់លំដាប់ទីចាស់ខ្ចីទេ ភិក្ខុនីណាឃាត់ ត្រូវអាបត្តិទុក្កដ។
[២៤៨] សម័យនោះឯង ពួកភិក្ខុនីមិនបានបវារណា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនត្រូវមិនបវារណាទេ ភិក្ខុនីណាមិនបវារណា វិន័យធរ ត្រូវវិនិច្ឆ័យតាមអាបត្តិ។
[២៤៩] សម័យនោះឯង ភិក្ខុនីទាំងឡាយ បវារណាដោយខ្លួនឯង មិនបវារណានឹងភិក្ខុសង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនទាន់បវារណាដោយខ្លួនឯង មិនត្រូវបវារណានឹងភិក្ខុសង្ឃទេ ភិក្ខុនីណាមិនបវារណា វិន័យធរត្រូវវិនិច្ឆ័យតាមអាបត្តិ។
[២៥០] សម័យនោះឯង ភិក្ខុនីទាំងឡាយ បវារណាក្នុងទីមួយជាមួយនឹងពួកភិក្ខុ ហើយធ្វើកោលាហល។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
ID: 636805772492599384
ទៅកាន់ទំព័រ៖