ព្រះត្រៃបិដក ភាគ ១១

ភិក្ខុនី​មិន​ត្រូវ​បវារណា​ ​ក្នុង​ទីមួយ​ជាមួយនឹង​ពួក​ភិក្ខុ​ទេ​ ​ភិក្ខុនី​ណាប​វារ​ណា​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៥១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​បវារណា​មុន​ភត្ត​ ​ធ្វើ​ភត្តកាល​ឲ្យ​កន្លង​ហួស​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​បវារណា​ក្រោយ​ភត្ត​វិញ​។​ ​ភិក្ខុនី​ក៏​បវារណា​ក្រោយ​ភត្ត​ ​ក្នុង​វេលាវិកាល​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​បវារណា​នឹង​ភិក្ខុនី​សង្ឃ​ក្នុងថ្ងៃនេះ​ ​ហើយ​បវារណា​នឹង​ភិក្ខុសង្ឃ​ ​ក្នុង​ថ្ងៃស្អែក​ទៀត​។​
 [​២៥២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​សង្ឃ​ទាំងអស់​ ​នាំគ្នា​បវារណា​ហើយ​ ​ធ្វើឲ្យ​កើត​កោលាហល​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សន្មត​ភិក្ខុនី១រូប​ ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​បវារណា​នឹង​ភិក្ខុសង្ឃ​ ​ដើម្បី​ប្រយោជន៍​ដល់​ភិក្ខុនី​សង្ឃ​ ​(​ជំនួស​ភិក្ខុនី​សង្ឃ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ត្រូវ​សន្មត​យ៉ាងនេះ​ ​គប្បី​សូម​ភិក្ខុនី​ជាមុន​ ​លុះ​សូម​រួចហើយ​ ​ត្រូវ​ភិក្ខុនី​ដែល​ឆ្លាស​ ​ប្រតិពល​ ​ប្រកាស​សង្ឃ​ថា​ ​បពិត្រ​នាង​ជា​ម្ចាស់
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 636805772810287554
ទៅកាន់ទំព័រ៖