ព្រះត្រៃបិដក ភាគ ១១
សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុនីឈ្មោះនេះ ឲ្យជាអ្នកបវារណានឹងភិក្ខុសង្ឃ ដើម្បីប្រយោជន៍ដល់ភិក្ខុនីសង្ឃ។ នេះជាញត្តិ។ បពិត្រនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ សង្ឃនឹងសន្មតភិក្ខុនីឈ្មោះនេះ ឲ្យជាអ្នកបវារណានឹងភិក្ខុសង្ឃ ដើម្បីប្រយោជន៍ដល់ភិក្ខុនីសង្ឃ។ ការសន្មតិភិក្ខុនីឈ្មោះនេះ ឲ្យជាអ្នកបវារណានឹងភិក្ខុសង្ឃ ដើម្បីប្រយោជន៍ដល់ភិក្ខុនីសង្ឃ សមគួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីស្ងៀម មិនសមគួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីឆ្លើយមក។ ភិក្ខុនីឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាអ្នកបវារណានឹងភិក្ខុសង្ឃ ដើម្បីប្រយោជន៍ដល់ភិក្ខុនីសង្ឃហើយ។ ការសន្មតិ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២៥៣] ភិក្ខុនីដែលសង្ឃសន្មតហើយនោះ គប្បីនាំភិក្ខុនីសង្ឃចូលទៅរកភិក្ខុសង្ឃ ធ្វើចីពរ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទានៃភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើយ ពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ ឥឡូវនេះ ភិក្ខុនីសង្ឃបវារណានឹងភិក្ខុសង្ឃ ដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី បពិត្រលោកម្ចាស់ទាំងឡាយ សូមភិក្ខុសង្ឃ អាស្រ័យសេចក្តីអនុគ្រោះ
ID: 636805773176918524
ទៅកាន់ទំព័រ៖