ព្រះត្រៃបិដក ភាគ ១១
ត្រូវអាបត្តិទុក្កដ ភិក្ខុនី មិនត្រូវឲ្យគេធ្វើឱកាស (ដើម្បីចោទ) បើទុកជាឲ្យគេធ្វើហើយ ក៏ឈ្មោះថា មិនបានឲ្យធ្វើ កាលបើឲ្យធ្វើ ត្រូវអាបត្តិទុក្កដ ភិក្ខុនីមិនត្រូវចោទភិក្ខុទេ បើទុកជាចោទហើយ ក៏ឈ្មោះថាមិនបានចោទ កាលបើចោទ ត្រូវអាបត្តិទុក្កដ ភិក្ខុនីមិនត្រូវរំលឹកពួកភិក្ខុទេ ទោះបីរំលឹកហើយ ក៏ឈ្មោះថាមិនបានរំលឹក កាលបើរំលឹក ត្រូវអាបត្តិទុក្កដ។
[២៥៥] សម័យនោះឯង ភិក្ខុទាំងឡាយ ឃាត់ឧបោសថ ឃាត់បវារណារបស់ពួកភិក្ខុនី ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍) ផ្តើមអនុវាទាធិករណ៍ ឲ្យភិក្ខុនីធ្វើឱកាស (ដើម្បីចោទ) ចោទ (ភិក្ខុនី) រំលឹក (ភិក្ខុនី)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុឃាត់ឧបោសថដល់ភិក្ខុនី ឧបោសថដែលឃាត់ហើយ ក៏ឈ្មោះថាឃាត់ដោយប្រពៃ ភិក្ខុដែលឃាត់ មិនត្រូវអាបត្តិ ឲ្យភិក្ខុឃាត់បវារណា បវារណាដែលឃាត់ហើយ ក៏ឈ្មោះថាឃាត់ដោយប្រពៃ ភិក្ខុដែលឃាត់ មិនត្រូវអាបត្តិ ឲ្យភិក្ខុធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍) ទោះបីភិក្ខុធ្វើហើយ ក៏ឈ្មោះថាធ្វើដោយប្រពៃ ភិក្ខុដែលធ្វើ មិនត្រូវអាបត្តិ ឲ្យភិក្ខុផ្តើមអនុវាទាធិករណ៍ ទោះបីភិក្ខុផ្តើមហើយ ក៏ឈ្មោះថាផ្តើមឡើងដោយប្រពៃ ភិក្ខុដែលផ្តើម មិនត្រូវអាបត្តិ ឲ្យភិក្ខុបើកឱកាស (ដើម្បីចោទ) ទោះបីភិក្ខុបើកហើយ
ID: 636805773864777868
ទៅកាន់ទំព័រ៖