ព្រះត្រៃបិដក ភាគ ១១
[២៦០] ភិក្ខុដែលឆ្លាស ប្រតិពល គប្បីប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧបសម្បទាបេក្ខាឈ្មោះនេះ របស់ភិក្ខុនីឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាង បរិសុទ្ធក្នុងសំណាក់ភិក្ខុនីសង្ឃហើយ ឥឡូវ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះមានអន្តរាយណាមួយ ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី សូមឧបសម្បទានឹងសង្ឃ (ម្តងទៀត)។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីញុំាង ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី ឲ្យបានឧបសម្បទា។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបសម្បទាបេក្ខាឈ្មោះនេះ របស់ភិក្ខុនីឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាង បរិសុទ្ធក្នុងសំណាក់ភិក្ខុនីសង្ឃហើយ ឥឡូវ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះមានអន្តរាយណាមួយ ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី សូមឧបសម្បទានឹងសង្ឃ (ម្តងទៀត) ឥឡូវនេះ សង្ឃញុំាងឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី ឲ្យបានឧបសម្បទា។ ឧបសម្បទា នៃឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម
ID: 636805775467749552
ទៅកាន់ទំព័រ៖