ព្រះត្រៃបិដក ភាគ ១១

មិន​សមគួរ​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ឆ្លើយ​មក​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​អស់​វារៈ​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​អស់​វារៈ​បីដង​ផង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​របស់​ភិក្ខុនី​ឈ្មោះ​នេះ​ ​បាន​ឧបសម្បទា​ដោយ​ចំណែក​ម្ខាង​ ​បរិសុទ្ធ​ក្នុង​សំណាក់​នៃ​ភិក្ខុនី​សង្ឃ​ហើយ​ ​ឥឡូវ​ ​ឧបសម្បទា​បេ​ក្ខា​នោះ​ ​មក​ពុំ​បាន​ ​ព្រោះ​មាន​អន្តរាយ​ណាមួយ​ ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​ភិក្ខុនី​ឈ្មោះ​នេះ​ជា​បវត្តិ​នី​ ​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​(​ម្តង​ទៀត​)​។​ ​ឥឡូវនេះ​ ​សង្ឃ​ញុំាង​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​ភិក្ខុនី​ឈ្មោះ​នេះ​ជា​បវត្តិ​នី​ ​ឲ្យបាន​ឧបសម្បទា​។​ ​ឧបសម្បទា​ ​នៃ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​ភិក្ខុនី​ឈ្មោះ​នេះ​ជា​បវត្តិ​នី​ ​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​សមគួរ​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ឆ្លើយ​មក​។​ ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​មាន​ភិក្ខុនី​ឈ្មោះ​នេះ​ជា​បវត្តិ​នី​ ​សង្ឃ​បាន​ឲ្យ​ឧបសម្បទា​ហើយ​។​ ​ឧបសម្បទា​កម្ម​នេះ​ ​សមគួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​ ​ភិក្ខុ​ត្រូវ​វាស់​ស្រមោល​ ​ប្រាប់​ប្រមាណ​រដូវ​ ​ប្រាប់​ចំណែក​ថ្ងៃ​ ​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 636805775707553268
ទៅកាន់ទំព័រ៖