ព្រះត្រៃបិដក ភាគ ១១
អាត្មាអញគួរប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុនី១រូប ឲ្យជាគំរប់ពីរនឹងភិក្ខុនីនោះ។ ម្នាលភិក្ខុទាំងឡាយ គប្បីសន្មតយ៉ាងនេះ។ ត្រូវសូមភិក្ខុនីជាមុនសិន លុះសូមរួចហើយ ភិក្ខុនីដែលឆ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុនីឈ្មោះនេះ ឲ្យជាគំរប់ពីរនឹងភិក្ខុនីឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រនាងជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ ឥឡូវនេះ សង្ឃសន្មតភិក្ខុនីឈ្មោះនេះ ឲ្យជាគំរប់ពីរនឹងភិក្ខុនីឈ្មោះនេះ។ ការសន្មតិភិក្ខុនីឈ្មោះនេះ ឲ្យជាគំរប់ពីរនឹងភិក្ខុនីឈ្មោះនេះ គួរដល់នាងជាម្ចាស់ អង្គណា នាងជាម្ចាស់អង្គនោះ គប្បីស្ងៀម មិនគួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីនិយាយឡើង។ ភិក្ខុនីឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាគំរប់ពីរនឹងភិក្ខុនីឈ្មោះនេះហើយ។ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំដំណើរនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[២៦៥] សម័យនោះឯង មានភិក្ខុនី១រូប មិនបានពោលលាសិក្ខា ហើយស្រាប់តែសឹកចេញទៅ។ នាងនោះ ក៏ត្រឡប់មក
ID: 636805776999257150
ទៅកាន់ទំព័រ៖