ព្រះត្រៃបិដក ភាគ ១១

អជាត​សត្តុ​កុមារ​ឆ្លើយ​ថា​ ​លោកម្ចាស់​ទេវទត្ត​ ​(​ពន្យល់​យើង​)​។​ ​មហាមាត្រ​ពួក​ខ្លះ​ ​វិនិច្ឆ័យ​យ៉ាងនេះ​ថា​ ​ព្រះរាជ​កុមារ​ ​យើង​ត្រូវ​សម្លាប់​ ​ទាំង​ទេវទត្ត​ ​និង​ភិក្ខុ​ទាំងពួង​ ​ក៏​យើង​ត្រូវ​សម្លាប់​។​ ​មហាមាត្រ​ពួក​ខ្លះ​ ​វិនិច្ឆ័យ​យ៉ាងនេះ​ថា​ ​យើង​មិន​ត្រូវ​សម្លាប់​ពួក​ភិក្ខុ​ឡើយ​ ​ដ្បិត​ភិក្ខុ​ទាំងនោះ​ ​មិនបាន​ប្រទូស្ត​អ្វី​ទេ​ ​យើង​ត្រូវ​សម្លាប់​តែ​ព្រះរាជ​កុមារ​ ​និង​ទេវទត្ត​។​ ​មហាមាត្រ​ពួក​ខ្លះ​ ​វិនិច្ឆ័យ​ថា​ ​កុមារ​ក្តី​ ​ទេវទត្ត​ក្តី​ ​ភិក្ខុ​ទាំងឡាយ​ក្តី​ ​យើង​មិន​ត្រូវ​សម្លាប់​ទេ​ ​(​រឿង​នេះ​)​ ​គួរ​យើង​ក្រាបទូល​ដល់​ព្រះរាជា​សិន​ ​បើ​ព្រះរាជា​
​មាន​ព្រះរាជឱង្ការ​យ៉ាងណា​ ​សឹម​យើង​ធ្វើ​យ៉ាងនោះ​។​
 [​៣១​]​ ​លំដាប់នោះ​ ​ពួក​មហាមាត្រ​ទាំងនោះ​ ​នាំ​អជាត​សត្តុ​កុមារ​ចូល​ទៅ​គាល់​ព្រះបាទ​ពិម្ពិសារ​មា​គ​ធ​សេនិយ​រាជ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះបាទ​ពិម្ពិសារ​មា​គ​ធ​សេនិយ​រាជ​។​ ​ព្រះរាជា​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​នាយ​ ​ពួក​មហាមាត្រ​វិនិច្ឆ័យ​ដូចម្តេច​ខ្លះ​។​ ​ពួក​មហាមាត្រ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​មហាមាត្រ​ពួក​ខ្លះ​ ​វិនិច្ឆ័យ​យ៉ាងនេះ​ថា​ ​យើង​ត្រូវ​សម្លាប់​ព្រះរាជ​កុមារ​ផង​ ​ត្រូវ​សម្លាប់​ទេវទត្ត​ ​និង​ភិក្ខុ​ទាំងអស់​ផង​ ​មហាមាត្រ​ពួក​ខ្លះ​ ​វិនិច្ឆ័យ​យ៉ាងនេះ​ថា​ ​យើង​មិន​ត្រូវ​សម្លាប់​ពួក​ភិក្ខុ​ឡើយ​ ​ព្រោះ​ភិក្ខុ​ទាំងនោះ​ ​មិនបាន​ប្រទូស្ត​អ្វី​ទេ​ ​យើង​ត្រូវ​សម្លាប់​តែ​ព្រះរាជ​កុមារ​ ​និង​ទេវទត្ត​ ​មហាមាត្រ​ពួក​ខ្លះ​ ​វិនិច្ឆ័យ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636805098491948752
ទៅកាន់ទំព័រ៖