ព្រះត្រៃបិដក ភាគ ១១

 [​២៦៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​អង្គុយពែនភ្នែន​ហើយ​ ​ក៏​ត្រេកអរ​នឹង​សម្ផស្ស​កែងជើង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​អង្គុយពែនភ្នែន​ឡើយ​ ​ភិក្ខុនី​ណា​អង្គុយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៦៩​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុនី១រូប​ឈឺ​។​ ​ភិក្ខុនី​នោះ​ ​បើ​វៀរ​ពែនភ្នែន​ ​មិន​មាន​សេចក្តី​សប្បាយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​អង្គុយ​ពែនជើង​ម្ខាង​បាន​។​
 [​២៧០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​បន្ទោបង់​វច្ចៈ​ក្នុង​បង្គន់​។​ ​ឯ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​ក៏​ទៅ​រំលូត​គភ៌​ ​(​កូន​)​ ​ក្នុង​បង្គន់​នោះ​ឯង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​បន្ទោបង់​វច្ចៈ​ក្នុង​បង្គន់​ ​ភិក្ខុនី​ណា​បន្ទោបង់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​បន្ទោបង់​វច្ចៈ​ ​ទៅ​ក្នុង​ទី​ខាងក្រោម​ ​ដែល​មិន​មាន​បិទបាំង​ ​មាន​បិទបាំង​តែ​ខាងលើ​ជុំវិញ​។​
 ​[​២៧១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​ងូតទឹក​ដោយ​គ្រឿង​លំអិត​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636805777829074613
ទៅកាន់ទំព័រ៖