ព្រះត្រៃបិដក ភាគ ១១

ភិក្ខុនី​ត្រូវ​ស្វែងរក​ឧបសម្បទា​ ​ឲ្យ​នាង​សិក្ខមានា​ ​ដែល​បាន​សិក្សា​ធម៌៦ប្រការ​ ​អស់​ពីរ​វស្សា​ ​ក្នុង​សំណាក់​ឧភតោ​សង្ឃ១​ ​ភិក្ខុនី​មិន​ត្រូវ​ជេរប្រទេច​ភិក្ខុ១​ ​ភិក្ខុនី​មិន​ត្រូវឲ្យ​ឱវាទ​ ​ដល់​ភិក្ខុ១​ ​ភិក្ខុនី​ត្រូវ​ប្រព្រឹត្ត​តាម​ ​គរុ​ធម៌​ ​៨ប្រការ​ដរាប​អស់ជីវិត១​។​ ​រឿង​ព្រះ​អានន្ទ​រៀន​គរុ​ធម៌៨ប្រការ​ ​ហើយ​ប្រាប់​ដល់​ព្រះ​នាង​ប​ជា​បតី​គោតមី​ថា​ ​បើ​ព្រះនាង​ទទួល​ប្រព្រឹត្ត​គរុ​ធម៌៨ប្រការ​ ​នាង​នឹង​បាន​ឧបសម្បទា១​។​ ​រឿង​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បើ​មិន​មាន​ស្រី​បួស​ទេ​ ​ព្រះ​សទ្ធម្ម​នឹង​ឋិតនៅ​អស់១ពាន់​ឆ្នាំ​ ​កាលបើ​មាន​ស្រី​បួស​ ​ព្រះ​សទ្ធម្ម​នឹង​ឋិតនៅ​បាន​ត្រឹមតែ​ប្រាំ​រយ​ឆ្នាំ​ ​ប្រៀប​ដូច​ចោរលួច​ឆ្នាំង​ ​ឬ​ប្រៀប​ដូច​ក្រា​ដែល​ស៊ី​ស្រូវ​ ​ពុំ​នោះ​សោត​ ​ដូចជា​ក្រាភ្លើង​ ​ដែល​ស៊ី​អំពៅ​ ​ឯ​មាតុគ្រាម​ ​តែង​បៀតបៀន​នូវ​ព្រះ​សទ្ធម្ម​ ​យ៉ាងនោះ​ដែរ​ ​មួយវិញទៀត​ ​បុរស​ទប់ទឹក​ឲ្យ​ជាប់​នៅ​យ៉ាងណា​ ​គរុ​ធម៌​ ​៨ប្រការ​ ​ដែល​ព្រះអង្គ​បញ្ញត្តទុក​មក​ ​ក៏​ញុំាង​ព្រះ​សទ្ធម្ម​ឲ្យ​ឋិតឋេរ​ ​យ៉ាងនោះ​ដែរ១​ ​រឿង​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ឧបសម្បទា​ដល់​ភិក្ខុនី១​ ​រឿង​ពួក​ភិក្ខុនី​និយាយ​នឹង​ព្រះ​នាង​ប​ជា​បតី​គោតមី​ថា​ ​ព្រះនាង​ជា​ម្ចាស់​ ​មិនទាន់​បាន​ឧបសម្បទា​នៅឡើយ១​ ​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636805779377863198
ទៅកាន់ទំព័រ៖