ព្រះត្រៃបិដក ភាគ ១១

ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​លើក​កម្ម​របស់​ភិក្ខុនី​ ​ប្រគល់ឲ្យ​ភិក្ខុនី​ផងគ្នា១​ ​រឿង​ភិក្ខុនី​ជា​កូនសិស្ស​នាង​ឧប្បល​វណ្ណា១​ ​រឿង​ទ្រង់​គង់នៅ​ក្នុង​ក្រុង​សាវត្ថី១​ ​រឿង​ពួក​ភិក្ខុ​ ​សាច​ពួក​ភិក្ខុនី​ដោយ​ភក់​ ​និង​ទឹក១​ ​រឿង​អ​វន្ទិ​យ​ភិក្ខុ​ ​មិន​គួរឲ្យ​ពួក​ភិក្ខុនី​ថ្វាយបង្គំ១​ ​រឿង​ពួក​ភិក្ខុ​សើយ​កាយ​ ​សើយ​ភ្លៅ​ ​បញ្ចេញ​អង្គជាត​ ​ចំអកចំអន់​ពួក​ភិក្ខុនី​ ​ផ្សំផ្គុំ​ភិក្ខុ​ជាមួយនឹង​ពួក​ភិក្ខុនី១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ធ្វើទណ្ឌកម្ម​ ​មិន​ឲ្យ​ភិក្ខុនី​សំពះ​ពួក​ភិក្ខុ១​ ​រឿង​ភិក្ខុនី​សាចទឹក​ ​និង​ភក់​លើ​ពួក​ភិក្ខុ១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ធ្វើ​អាវរណកម្ម១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​បញ្ឈប់​ឱវាទ១​ ​រឿង​ពួក​ភិក្ខុ​គិតថា​ ​កាល​ធ្វើ​ឧបោសថ​ជាមួយនឹង​ភិក្ខុនី​ ​ដែល​ឃាត់​ឱវាទ​ហើយ​ ​គួរ​ ​ឬមិន​គួរ១​ ​រឿង​ឧទា​យី​ឃាត់​ឱវាទ​ ​ហើយ​ចៀសចេញ​ទៅកាន់​ចារិក១​ ​រឿង​ភិក្ខុ​ល្ងង់​ឃាត់​ឱវាទ១​ ​រឿង​ពួក​ភិក្ខុ​ឃាត់​ឱវាទ​ដោយ​ឥត​រឿង១​ ​រឿង​ពួក​ភិក្ខុ​ឃាត់​ឱវាទ​ ​ហើយ​មិន​ឲ្យ​វិនិច្ឆ័យ១​ ​រឿង​ភិក្ខុនី​សង្ឃ​ទៅ​ទទួលយក​ឱវាទ១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ ​៤​-​៥​ ​រូប​ ​ទៅ​ទទួលយក​ឱវាទ១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ ​២​-​៣រូប​ ​ទៅ​ទទួលយក​ឱវាទ១​ ​រឿង​ពួក​ភិក្ខុ​មិន​ទទួល​ឲ្យ​ឱវាទ១​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636805780001418864
ទៅកាន់ទំព័រ៖