ព្រះត្រៃបិដក ភាគ ១១

រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទទួល​ឲ្យ​ឱវាទ​ភិក្ខុនី​ ​វៀរលែងតែ​ភិក្ខុ​ល្ងង់​ ​ភិក្ខុ​ឈឺ​ ​និង​ភិក្ខុ​អ្នកដំណើរ១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​នៅក្នុង​ព្រៃ​ ​ឲ្យ​ឱវាទ១​ ​រឿង​ពួក​ភិក្ខុ​ទទួល​ឲ្យ​ឱវាទ​ ​ហើយ​មិនបាន​ប្រាប់១​ ​រឿង​ពួក​ភិក្ខុ​ទទួល​ឲ្យ​ឱវាទ​ហើយ​ ​មិន​ប្រគល់​មកវិញ១​ ​រឿង​ពួក​ភិក្ខុនី​ប្រើ​វត្ថពន្ធ​ចង្កេះ​វែង១​ ​រឿង​ពួក​ភិក្ខុនី​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ផ្ទាំង​ដែល​ធ្វើ​ពី​បន្ទោះឫស្សី​ខ្លះ​ ​ដោយ​ស្បែក​ខ្លះ​ ​ដោយ​សំ​ពត់​ស​ខ្លះ​ ​ដោយ​សំណុំ​សំ​ពត់​ស​ខ្លះ​ ​ដោយ​ខ្មាញ់​សំ​ពត់​ស​ខ្លះ​ ​ដោយ​ផ្ទាំង​សំពត់​មាន​ពណ៌​ផ្សេង​ៗ​ខ្លះ​ ​ដោយ​សំណុំ​សំពត់​មាន​ពណ៌​ខ្លះ​ ​ដោយ​ខ្មាញ់​សំពត់​មាន​ពណ៌​ខ្លះ​ ​ដោយ​សំណុំ​សូត្រ​ខ្លះ​ ​ដោយ​ខ្មាញ់​សំពត់សូត្រ​ខ្លះ១​ ​រឿង​ពួក​ភិក្ខុនី​ប្រើឲ្យ​គេ​ដំ​ត្រ​គាគ​ ​ដោយ​ឈើ​ដូច​ឆ្អឹងស្មង​គោ​ខ្លះ​ ​ដូច​ចង្កាគោ​ខ្លះ​ ​ឲ្យ​គេ​ដំ​ដៃ​ខ្លះ​ ​ខ្នងដៃ​ខ្លះ​ ​ខ្នងជើង​ខ្លះ​ ​ភ្លៅ​ខ្លះ​ ​មុខ​ខ្លះ​ ​សាច់ធ្មេញ​ខ្លះ​ ​ដោយ​ឈើ​ដូចគ្នា​ ​ពួក​ភិក្ខុនី​លាបមុខ​ខ្លះ​ ​ប្រស់​មុខ​ខ្លះ​ ​ខាត់​មុខ​ខ្លះ​ ​ផ្តិត​មុខ​ខ្លះ​ ​ស្រឡាប​មុខ​ខ្លះ​ ​ស្រឡាប​ទាំង​ខ្លួន​ ​ទាំង​មុខ​ខ្លះ១​ ​រឿង​ភិក្ខុនី​ធ្វើ​គំនូស​ក្រោម​មាត់​ខ្លះ​ ​ធ្វើ​គំនូស​ប្លែក​ៗ​ត្រង់​ថ្ពាល់​ខ្លះ​ ​ក្រឡេក​មើលតាមបង្អួច​ខ្លះ​ ​ឈរ​ត្រង់​មាត់ទ្វារ​បង្ហាញ​កាយ​ខ្លះ​ ​ប្រើ​គេ​ឲ្យ​លេង​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636805780289415336
ទៅកាន់ទំព័រ៖