ព្រះត្រៃបិដក ភាគ ១១

មហោស្រព​ខ្លះ​ ​បំបួស​ស្រីពេស្យា​ខ្លះ​ ​តាំង​រោង​លក់​សុរា​ខ្លះ​ ​តាំង​រោង​លក់​សាច់​ខ្លះ​ ​បើក​រាន​ផ្សារ​ខ្លះ​ ​ដំឡើង​ថ្ងៃ​របស់​ខ្លះ​ ​ប្រកប​ជំនួញ​ផ្សេង​ៗ​ខ្លះ​ ​ឲ្យ​ខ្ញុំប្រុស​បម្រើ​ខ្លះ​ ​ឲ្យ​ខ្ញុំស្រី​បម្រើ​ខ្លះ​ ​ឲ្យ​កូនឈ្នួល​ប្រុស​បម្រើ​ខ្លះ​ ​ឲ្យ​កូនឈ្នួល​ស្រីបម្រើ​ខ្លះ​ ​ឲ្យ​សត្វតិរច្ឆាន​បម្រើ​ខ្លះ​ ​តាំង​រាន​លក់​វត្ថុ​ខ្ចី​ ​និង​វត្ថុ​ទុំ​ខ្លះ​ ​ប្រើ​ក​ម្រា​ល​ស្មាញ់​ដោយ​រោមចៀម​ខ្លះ១​ ​រឿង​ភិក្ខុនី​ប្រើ​ចីវរ​ពណ៌ខៀវ​សុទ្ធ​ខ្លះ​ ​លឿងខ្ចី​សុទ្ធ​ខ្លះ​ ​ក្រហម​សុទ្ធ​ខ្លះ​ ​ហង្សបាទ​សុទ្ធ​ខ្លះ​ ​ខ្មៅ​សុទ្ធ​ខ្លះ​ ​ក្រហមក្រមៅ​សុទ្ធ​ខ្លះ​ ​លឿងទុំ​សុទ្ធ​ខ្លះ​ ​មាន​ជាយ​មិនបាន​កាត់​ដាច់​ខ្លះ​ ​វែង​ខ្លះ​ ​រំលេច​ដោយ​ផ្កាឈើ​ខ្លះ​ ​រំលេច​ដោយ​ផ្លែឈើ​ខ្លះ​ ​ពាក់អាវ​បំពង់​វែង​ខ្លះ​ ​ពាក់មួក​ខ្លះ១​។​ ​រឿង​ភិក្ខុនី​នឹង​សិក្ខមានា​ ​និង​សាមណេរី​ ​ធ្វើ​មរណកាល​ទៅ​ ​ត្រូវ​ភិក្ខុនី​សង្ឃ​ជា​ឥស្សរៈ​ ​លើ​គ្រឿងបរិក្ខារ​ ​ដែល​ភិក្ខុនី​ជាដើម​នោះ​ ​ប្រគល់ឲ្យ១​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636805780554070473
ទៅកាន់ទំព័រ៖